លោក​ អ៊ូ​ តារា៖​ អាជ្ញាកណ្ដាល​ ចៅក្រម​ គ្រូ​បង្វឹក​ជា​តួអង្គ​ធ្វើ​ឲ្យ​ល្បុក្កតោ​រីកចម្រើន​ទៅ​មុខ​

  • 2022-02-12 11:05:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ អ៊ូ​ តារា​ ថា​អាជ្ញាកណ្ដាល​ ចៅក្រម​ គ្រូ​បង្វឹក​គឺ​ជា​តួអង្គ​សំខាន់​ដែល​ធ្វើ​ឲ្យ​គុន​ល្បុក្កតោ​រីកចម្រើន​ទាំង​នៅ​ឆាក​ជាតិ​ និង​អន្តរជាតិ​ផង​ដែរ។​

លោក​ អ៊ូ​ តារា (រូបភាពផេកសហព័ន្ធ)

អគ្គលេខាធិការ​រង​ខាង​លើ​នេះ​បាន​លើក​ឡើង​ថា​ អាជ្ញាកណ្ដាល​ ចៅក្រម​ និង​គ្រូ​បង្វឹក​គឺ​មាន​តួនាទី​សំខាន់​ជា​ពិសេស​លើ​ការ​រៀបចំ​ការ​ប្រកួត​ ការ​បង្ហាត់បង្រៀន​ទាំង​ក្នុង​ស្រុក​ ក្រៅ​ស្រុក​ ដូច្នេះ​ហើយ​ជា​ផ្នែក​មួយ​ជួយ​ដល់​ល្បុក្កតោ​មាន​ភាព​រីកចម្រើន។​

ទិដ្ឋភាពបិទវគ្គ

លោក​ អ៊ូ​ តារា​ បន្ថែម​ទៀត​ថា​ កន្លង​ទៅ​ការ​កាត់​សេចក្ដី​ ការ​ដាក់​ពិន្ទុ​អាច​នឹង​មាន​ការ​លំអៀង​តាម​អារម្មណ៍​ ឬ​មនោសញ្ចេតនា​ផ្សេងៗ​ ប៉ុន្តែ​ដោយ​មាន​ទំនើប​កម្ម​ពី​គ្រូ​តា​ៗ​បាន​ចងក្រង​ បទបញ្ញត្តិ​ច្បាស់លាស់​នៅ​នេះ​ការ​អនុវត្តន៍​លើ​កិច្ចការ​ដាក់​ពិន្ទុ​មាន​ភាព​សុក្រឹត​ យុត្តិធម៌។​ តាម​រយៈ​វគ្គ​បណ្ដុះបណ្ដាល​ចៅក្រម​ អាជ្ញាកណ្ដាល​រយៈពេល​៤ថ្ងៃ​កន្លង​ទៅ​នេះ​នឹង​ធ្វើ​ឲ្យ​សិក្ខាកាម​មាន​មូលដ្ឋាន​រឹតតែ​ច្បាស់លាស់​ និង​តៀម​ខ្លួនរៀបចំ​ការ​ប្រកួត​ទាំង​កម្រិត​ជាតិ​ និង​អន្តរជាតិ​នៅ​ពេល​ខាង​មុខ។​

(រូបភាពផេកសហព័ន្ធ)

រំលឹក​ដែរ​ថា​ សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​ បាន​បើក​វគ្គ​បណ្ដុះបណ្ដាល​ចៅក្រម​ អាជ្ញាកណ្ដាល​រយៈពេល​ ៤ថ្ងៃ​គឺ​ចាប់​ពី​ថ្ងៃ​ទី៧​ ដល់​ ១០​ ខែ​កុម្ភៈ​ ឆ្នាំ​២០២២​ នៅ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា។​ សិក្ខាកាម​ចូលរួម​មាន​២៨​រូប៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម
អត្ថបទថ្មី