នៅអាស៊ាន មានប្រទេស៤ មានរូបផ្កាយលើទង់ជាតិ ក្នុងនោះប្រទេស ២ជាដីគោក និង២ទៀតជាដីកោះ
- 2022-02-15 03:25:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នៅអាស៊ាន មានប្រទេស៤ មានរូបផ្កាយលើទង់ជាតិ ក្នុងនោះប្រទេស ២ជាដីគោក និង២ទៀតជាដីកោះ
ចន្លោះមិនឃើញ
ក្នុងបណ្ដាប្រទេសអាស៊ានទាំង ១០ មាន ៤ប្រទេសដែលមានទង់ជាតិមានរូបផ្កាយ ដែលប្រទេសទាំងនោះ រួមមាន មីយ៉ាន់ម៉ា (ភូមា) សិង្ហបុរី វៀតណាម និងហ្វីលីពីន។
ត្បិតសុទ្ធតែមានរូបផ្កាយដូចគ្នាមែន ប៉ុន្តែរូបផ្កាយក្នុងទង់ជាតិរបស់ប្រទេសទាំង ៤ នេះ មានន័យខុសៗគ្នា។ ចំពោះមីយ៉ាន់ម៉ា រូបផ្កាយពណ៌ស នៅកណ្ដាលទង់ជាតិ តំណាងឲ្យ ការរួបរួមជាតិ។ ចំណែករូបផ្កាយចំនួន ៥ នៅលើទង់ជាតិសិង្ហបុរីវិញ តំណាងឲ្យ ប្រជាធិបតេយ្យ សន្តិភាព ការរីកចម្រើន យុត្តិធម៌ និងភាពស្មើគ្នា។
ដោយឡែក ជ្រុងទាំង ៥ នៃផ្កាយពណ៌លឿងនៃទង់ជាតិវៀតណាមតំណាងឲ្យវណ្ណៈទាំង ៥ ក្នុងសង្គមរួមមាន កម្មករ កសិករ កងទ័ព អ្នកប្រាជ្ញ និងអ្នកជំនួញ។ ចំណែករូបផ្កាយចំនួនបីលើទង់ជាតិប្រទេសហ្វីលីពីនវិញ តំណាងឲ្យតំបន់សំខាន់ៗបីរបស់ប្រទេសមួយនេះ រួមមានប្រជុំកោះ Luzon នៅភាគខាងជើង ប្រជុំកោះ Visayan និងប្រជុំកោះ Mindanao នៅភាគខាងត្បូង៕