ហេតុអ្វី អ្នកគួរតែ ចេះលើកលែងទោសអោយខ្លួនឯង? កុំដាក់សម្ពាធលើជីវិតពេក មនុស្សគ្រប់គ្នាសុទ្ធតែមានកំហុស

  • 2022-02-17 01:54:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហេតុអ្វីអ្នកគួរតែចេះលើកលែងទោសអោយខ្លួនឯង អ្នកត្រូវតែចាំថានៅលើលោកយើងនេះគ្មានអ្វីដែលល្អឥតខ្ចោះនោះឡើយ នរណាក៏ធ្លាប់មានកំហុសដែរឬសូម្បីតែខ្លួនអ្នកផ្ទាល់ អ្នកធ្លាប់បានសាងកំហុសខុសឆ្គងជាច្រើននៅក្នុងជិវិតរបស់អ្នក មានតែអ្នកចេះលើកលែងទោសអោយខ្លួនឯងទេ ទើបអាចហែលឆ្លងភាពលំបាកទាំងអស់នេះបាន ហើយនឹងមិនសូវមានសម្ពាធនៅក្នុងជីវិត។

នរណាៗក៏ខុសដែរ ជាជាងនេះទៅទៀតគ្មាននរណាចង់បង្កើតជាកំហុសអតីតាកាលដែលខ្មៅងងឹតដិតជាប់អារម្មណ៍ដែលគ្មានថ្ងៃ បំភ្លេចនោះឡើយ នៅពេលដែលអ្នកមានកំហុស អ្នកគួរតែរៀនលើកលែងទោសអោយខ្លួនឯងជាជាងការដាក់សម្ពាធ ធ្វើបាបខ្លួន មានអ្នកខ្លះទៀតក៏ដាច់ចិត្ត ទៅបញ្ចប់ជិវិតដោយសារតែកំហុសដែលខ្លួនបានសាងត្រឹមតែមួយគ្រា។

ពេលអ្នកចេះលើកលែងទោសអោយខ្លួនឯង អ្នកនឹងក្លាយជាទៅជាមនុស្សដែលរឹងមាំនឹកស្មានមិនដល់ អ្នកចេះបំភ្លេចចោលនូចកំហុសឆ្គងទាំងឡាយពីអតីត អ្នកចេះចាប់ផ្តើមសារជាថ្មី ដោយមិនបណ្តោយអោយជីវិតរបស់ដុនដាបឬក៏ធ្វើបាបខ្លួនឯងរហូតដល់សូន្យសង្ខារ។

ជិវិតរបស់អ្នកនឹងល្អប្រសើរឡើងវិញ ថ្ងៃនេះអ្នកធ្វើខុស មិនថាកំហុសធ្ងន់ប៉ុណ្ណាទេអ្នកក៏អាចចាប់ផ្តើមសារជាថ្មីវិញដែរ ។ខ្ញុំដឹងថាអ្នកលំបាក អ្នកស្អប់ខ្លួនឯង អ្នកពិបាកនឹងភ្លេចនូវរឿងកន្លង រឿងអតីតដែលជាកំហុសដ៏ធំរបស់អ្នកបានឡើយ តែកុំភ្លេចអ្នកត្រូវតែងើបឡើង ស៊ូទៅមុខទៀត កំរុញរា កុំផ្តេកផ្តួលសោយសោកជាមួយវាខ្លាំងពេក វាមិនបានជួយអោយអ្នករីកចម្រើន មានជីវិតដែលល្អ ប្រសើរតទៅថ្ងៃមុខបាន ឡើយ។

កុំយកអតីកាលដែលមិនល្អមកបំផ្លាញបច្ចប្បន្នរបស់ខ្លួនឯង អ្នកអាចចាំផ្តើមសារជាថ្មីបាន អ្នកត្រូវតែរឹងមាំ មានមនុស្សជាច្រើនទៀតដែលស្រឡាញ់អ្នកជាពិសេស គ្រួសាររបស់អ្នក ចាំមើលថ្ងៃដែលអ្នកជោគជ័យ ថ្ងៃដែលអ្នករឹងមាំ ស៊ូៗឡើង ជីវិតមនុស្សលោកគឺបែបនេះ បើមិនលំបាក បើមិនកំសត់ បើមិនជួបប្រទះនូវបញ្ហា ឧបសគ្គ កំហុសទាំងឡាយគឺមិនមែនជីវិតនោះឡើយ ត្រូវធ្វើជាមនុស្សម្នាក់ដែលរឹងមាំ នោះអ្នកនឹងរស់នៅលើលោកនេះដោយមិនសូវលំបាក ។

ចូរលើកលែងទោសអោយខ្លួន រៀនរស់សារជាថ្មី បើទោះបីជាអ្នកមានកំហុស ដ៏ធំ រឿងអាម៉ាស ពីអតីតកាល អាក្រក់ ប៉ុណ្ណា នរណាក៏មិនអាចធ្វើអ្វីអ្នកបានដែរ អោយតែអ្នករឹងមាំ ចេះរៀនពីកំហុស លើកលែងទោសអោយខ្លួនឯង ហើយ តស៊ូបន្តនៅក្នុងជីវិត អ្នកត្រូវចាំថា ជីវិតពិតលំបាកណាស់ បើអ្នកមិនរឹងមាំ អ្នកពិបាកណាស់ដែលនឹងរស់នៅលើលោកយើងនេះ ។

ប្រភពរូបថត ៖https://pantip.com/topic/33692964

អត្ថបទដោយ៖ សាន​ សុធារដ្ឋ

អត្ថបទពេញនិយម