Honda Click ឬ Vario 160 ឆ្នាំ២០២២ គ្រាន់តែពន្ធនាំចូលអាចទិញ អាសង់ ស៊េរីថ្មីបាន ១គ្រឿង

  • 2022-02-16 06:28:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Honda Click ឬ Vario 160 ត្រូវបាន​ប្រកាស​ចេញ​លក់​ជាផ្លូវការក្នុងប្រទេស​ឥណ្ឌូណេស៊ី ដោយមានតម្លៃចាប់ពី ១៨០០ដុល្លារ (សម្រាប់​ប្រភេទ CBS) និង ១៩៩០ដុល្លារ (សម្រាប់ប្រភេទ ABS)ដែលបាន​ផ្លាស់ប្តូរ​រូបរាង​ទាំងស្រុង​ ទំនើប​គួរឱ្យទាក់ទាញ និង​បំពាក់​បច្ចេកវិទ្យាថ្មី។

Click ឬ Vario 160 នេះ បំពាក់​ចង្កៀង​មុខ​ជាប្រភេទ LED ស្ថិតនៅផ្នែក​ខាងក្រោម ឯភ្លើង​ស៊ីញ៉ូ​ស្ថិតនៅផ្នែកខាងលើ ចង្កៀង​ក្រោយក៏ជាប្រភេទ LED ។ កុង​ទ័រប្រភេទ​ឌីជីថល LCD មាន​រន្ធ​សាកថ្ម USB និង​ប្រព័ន្ធ​បញ្ឆេះ​ម៉ូតូ​ពីចម្ងាយ។ ឃ្លុបក្រោមកែប​ មានចំណុះ ១៨លីត្រ​ដែល​អាច​ដាក់​ឥវ៉ាន់​បាន​ច្រើន។

សម្រាប់​ទីផ្សារ​ប្រទេស​កម្ពុជា បើ​តាម​ការ​សាក​សួរ​ពីលោក សី​ហា ជា​​អ្នក​លក់​ម៉ូតូ​នៅ​ម្ដុំគិរីរម្យ​បាន​ប្រាប់ Sabay ថា Honda Click ឬ Vario 160 ស៊េរី​ឆ្នាំ២០២២ នេះ​ហាងមិន​ទាន់​គិត​គូរ​យក​មក​លក់​ទេ​ដោយ​មាន​ពន្ធ​ចូល​ថ្លៃ​ប្រហែល​ខ្ទង់ ២ពាន់​ជា​​ទៅ​ហើយ។ តែ​ទោះ​ជា​យ៉ាង​ណា​បើ​សិន​ជា​មាន​អ្នក​កុម្ម៉ង់​ទិញ​ហាង​នឹង​នាំ​យក​មក តែចំពោះតម្លៃច្បាស់​យ៉ាង​ណា​នេះ​លោក​មិន​បាន​បញ្ចេញឡើយ។

ម៉ូតូ Honda នេះ ប្រើម៉ាស៊ីន eSP+ ចំណុះ ១៥៧សេសេ ​ដូចទៅហ្នឹង PCX អាច​ផលិតបានកម្លាំង ១៥,១៥សេះ និងកម្លាំងរមួល ១៣,៨ញ៉ូតុនម៉ែត្រ។ ចំពោះ​កម្រិតស៊ីសាំងគឺ១លីត្រជិះបាន ៤៦,៩គីឡូម៉ែត្រ។ វា​ក៏បំពាក់​ប្រព័ន្ធ​សុវត្ថិភាពដូចគ្នាដែរ ដូចជា HSTC ដែល​ជាប្រព័ន្ធ​គ្រប់គ្រងរង្វិលកង់មិនឱ្យទួង ប្រព័ន្ធហ្រ្វាំង ABS នៅកង់មុខ ហើយបាន​បំពាក់​គ្រោងឆ្អឹង​ថ្មី eSAF៕

អត្ថបទ៖ ម៉េងងី

អត្ថបទពេញនិយម
អត្ថបទថ្មី