Bam Bam បង្ហោះសារបាក់ទឹកចិត្តថា ហេតុអ្វីប្រជាជនថៃចូលចិត្តមើលងាយគ្នាម្ល៉េះ?
- 2022-02-21 08:48:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Bam Bam បង្ហោះសារបាក់ទឹកចិត្តថា ហេតុអ្វីប្រជាជនថៃចូលចិត្តមើលងាយគ្នាម្ល៉េះ?
ចន្លោះមិនឃើញ
សមាជិកក្រុមតារាចម្រៀង K-pop GOT7 គឺ BamBam ដែលមានឈាមជ័រជាជនជាតិថៃបានបង្ហោះ សារគួរឱ្យចាប់អារម្មណ៍មួយនៅលើ Twitter ធ្វើឱ្យអ្នកគាំទ្របារម្ភខ្លាំងជុំវិញស្ថានភាពរបស់ BamBam ពេលនេះ។
ការដែលមហាជនព្រួយបារម្ភខ្លាំង នោះគឺចំពោះពាក្យពេចន៍របស់ Bam ដែលបានបង្ហោះពាក់ព័ន្ធទៅនឹងចំណងមិត្តភាពប្រជាជនថៃមួយចំនួននៅតែប្រកាន់ខ្ជាប់ និងចូលចិត្តមើលងាយប្រជាជនថៃដូចគ្នាទៅ ក្នុងរូបភាពផ្សេងៗដែលជាហេតុធ្វើឱ្យកម្លោះសង្ហារូបនេះបង្ហោះសារទំនងជាបាក់ទឹកចិត្តពេលឃើញប្រជាជនខ្លួនបែកបាក់សាមគ្គី មិនផ្ដល់តម្លៃឱ្យគ្នាទៅវិញទៅមក។
Bam Bam សរសេរសារបង្ហោះលើ Twitter ៖ “ហេតុអ្វីបានជាប្រជាជនថៃចូលចិត្តមើលងាយគ្នា? ជួបច្រើនដង តែខ្ញុំនៅតែមិនយល់ យើងជាជនជាតិថៃរស់នៅស្រុកកំណើតតែមួយ ជំនួសឲ្យការលើកទឹកចិត្តគ្នាទៅវិញទៅមក យើងព្យាយាមធ្វើឲ្យប្រជាជនខ្លួនយើងធ្លាក់ចុះ យើងចង់មានមោទកភាព និងទទួលយកសមត្ថភាពរបស់ប្រជាជនថៃរបស់យើង”៕