មាន​ទឹក​ចិត្ត​ណាស់! សត្យា​ វីលៀម​ ដឹង​ពី​សារប្រយោជន៍​​កីឡាសុខចិត្ត​ធ្វើ​វីដេអូ​បណ្ដុះ​ចិត្ត​ឲ្យ​គ្រប់​គ្នា​លេង​

  • 2022-02-28 05:22:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​វ័យ​ក្មេង​ សត្យា​ វីលៀម​ មិន​ត្រឹម​តែ​ហ្វឹកហាត់​ខ្លួន​ឯង​ទេ​ ពោល​ចំណាយ​ពេល​ធ្វើ​វីដេអូ​បង្ហាត់​គេ​លេង​បាល់​បោះ​ និង​បណ្ដុះ​ធនធាន​ជា​ច្រើន​ឲ្យ​ហ្វឹកហាត់​កីឡា​ព្រោះ​មាន​សារសំខាន់​ដល់​សុខភាព​ច្រើន​ណាស់។​

សត្យា​ វីលៀម​ (រូបភាពលើផេក Grind Will)

កីឡាករ​របស់​ក្រុម​ក្រសួង​មហាផ្ទៃ​ខាង​លើ​នេះ​បាន​ឲ្យ​ដឹង​ថា​ រូប​គេ​បាន​ធ្វើ​វីដេអូ​ច្រើន​គឺរបៀប​នៃ​ការ​លេង​បាល់បោះ​តាំង​ពី​ជំហាន​ដំបូង​ថា​ត្រូវ​ហ្វឹកហាត់​យ៉ាង​ណា​ លេង​របៀប​ណា​ទើប​ត្រឹមត្រូវ​តាម​ក្បូន​ និង​តិចនិក​ក្នុង​ការ​លេង​ឲ្យ​មាន​ប្រសិទ្ធភាព​ជា​ដើម។​ មួយ​វិញ​ទៀត​ដូច​ជា​ការ​ប្រើប្រាស់​សំលៀកបំពាក់​ របស់​ប្រើប្រាស់​ផ្សេង​បាន​ត្រឹមត្រូវ។​

សត្យា​ វីលៀម​ និងអ្នកគាំទ្រ

ទាក់ទង​ទៅ​និង​ការ​ធ្វើ​វីដេអូ​នេះ​គឺ​ វីលៀម​ ចង់​ឲ្យ​អ្នក​ស្រឡាញ់​បាល់បោះ​អាច​ចាប់​ផ្ដើម​ពី​ជំហាន​ដំបូង​ដោយ​ល្អ​ ហើយ​ក៏​ចង់​បណ្ដុះ​គំនិត​ដល់​ប្រជាពលរដ្ឋ​ឲ្យ​ស្រឡាញ់​ហ្វឹកហាត់​កីឡា​ ព្រោះ​វា​មាន​សារសំខាន់​ណាស់​ដល់​សុខភាព​ ទី១​ សុខភាព​ល្អ​ ទី២​ អារម្មណ៍​ស្រស់ស្រាយ​ និង​ជៀស​ពី​ការ​ធ្វើ​រឿង​អត់​ប្រយោជន៍។​

សត្យា​ វីលៀម​ (រូបភាពលើផេក Grind Will)

បញ្ជាក់​ដែរ​ថា​ សត្យា​ វីលៀម​ គឺ​ជា​កីឡាករ​វ័យក្មេង​មួយ​រូប​ដែល​ហ្វឹកហាត់​វិស័យ​បាល់បោះ​ជា​ច្រើន​ឆ្នាំ​មក​ហើយ។​ ក្រុម​ក្រសួង​មហាផ្ទៃ​របស់​គេ​ទើប​ជាប់​លេខ២​ ជើងឯក​ថ្នាក់​ជាតិ​ ២០២១​ វិញ្ញាសា​ ៣ទល់៣។​ វីដេអូ​ដែល​គេ​ធ្វើ​បង្ហោះ​ជា​ច្រើន​គឺ​នៅ​លើ​ Tit Tok ​និង​ហ្វេសបុក​ផេក​ Grind Will៕​

វីដេអូដែល វីលៀម បាន​ធ្វើ​កន្លងទៅ

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី