អគ្គនាយកដ្ឋាន​កីឡា៖​ ពេញ​ចិត្ត​ខ្លាំង​ចំពោះ​ការ​រៀបចំ​ជើងឯក​ និង​ទេពកោសល្យ​ក្រុម​ល្បុក្កតោ​

  • 2022-02-28 09:06:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្ដម​ អ៊ុក​ សិទ្ធិជាតិ​ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កីឡា​ បាន​កោតសរសើរ​ចំពោះ​ការ​រៀបចំ​ជើងឯក​ថ្នាក់​ជាតិ​ ២០២១​ របស់​ក្រុម​ល្បុក្កតោ​ និង​ភាព​ស្វាហាប់​ពោរពេញ​ដោយ​ទេពកោសល្យ​របស់​កីឡាករ​ម្នាក់ៗ។​

ឯកឧត្ដម​ អ៊ុក​ សិទ្ធិជាតិ (រូបអគ្គនាយដ្ឋានកីឡា)

តំណាង​អគ្គនាយកដ្ឋាន​កីឡា​ខាង​លើ​នេះ​ គឺ​កោតសរសើរ​ និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​មន្ត្រី​សហព័ន្ធ​ ក្រុម​គណៈកម្មការ​ដែល​ខំប្រឹង​ប្រែង​ក្នុង​ការ​រៀបចំ​ជើងឯក​ថ្នាក់​ជាតិ​ដែល​ទទួល​បាន​ផ្លែផ្កា​យ៉ាង​ល្អ​នៅ​ពេល​នេះ។​

ឯកឧត្ដម​ អ៊ុក​ សិទ្ធិជាតិ ​ក៏​ថ្លែង​កោត​សរសើរ​ពី​ទេពកោសល្យ​ទាំង​ខាង​ផ្នែក​ប្រយុទ្ធ​ និង​ខាង​សម្ដែង​ ពោល​ម្នាក់ៗ​មាន​ភាព​ប៉ិនប្រសព្វ​ វាងវៃ​ ក្លាហាន​តែ​ម្ដង​ដែល​បង្ហាញ​ដល់​ទស្សនិកជន​ថា​ក្រុម​ល្បុក្កតោ​បាន​ត្រៀម​ខ្លួន​រួចរាល់​ឆ្ពោះ​ទៅ​ស៊ីហ្គេម។​

ទិដ្ឋភាពប្រកួត

រំលឹក​ដែរ​ថា​ សហព័ន្ធ​គុន​ល្បុក្កតោ​ បាន​បិទ​បញ្ចប់​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​របស់​ខ្លួន​ហើយ​ម្សិលមិញ​នេះ​ ក្រោយ​ចំណាយ​ពេល​៣ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី២៥​ ដល់​ ២៧​ ខែ​កុម្ភៈ​ ឆ្នាំ​២០២២​ នៅ​ក្នុង​សកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ៕​

ទិដ្ឋភាពបិទបញ្ចប់

អត្ថបទ៖ នួន ស៊ីណា​