ទៅមិនទាន់បានប៉ុន្មានថ្ងៃផងបវរកញ្ញាឯកយុវតីចក្រវាឡ MTU ២០២២ ទៀង បូរមី ពោលពាក្យបែបនេះបាត់ទៅហើយ
- 2022-03-02 04:40:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទៅមិនទាន់បានប៉ុន្មានថ្ងៃផងបវរកញ្ញាឯកយុវតីចក្រវាឡ MTU ២០២២ ទៀង បូរមី ពោលពាក្យបែបនេះបាត់ទៅហើយ
ចន្លោះមិនឃើញ
កញ្ញាឯកយុវតីចក្រវាឡ Miss Teen Universe ២០២២ ទៀង បូរមី បានធ្វើឲ្យអ្នកគាំទ្ររំជួលចិត្ត ពេញចិត្ត នឹងជូនពរនាងយ៉ាងច្រើន បន្ទាប់ពីនាងបានពោលពាក្យមួយឃ្លាមកកាន់ប្រជាជនកម្ពុជា។
កញ្ញាឯកយុវតីចក្រវាឡ Miss Teen Universe ២០២២ ទៀង បូរមី បានពោលពាក្យមួយឃ្លាយ៉ាងរំជួលចិត្តមកកាន់ប្រជាជនកម្ពុជា ស្របពេលដែលនាងកំពុងមានវត្តមាននៅលើទឹកដីនៃប្រទេសឌូបៃ ដើម្បីទៅចូលរួមប្រកួតក្នុងកម្មវិធី កញ្ញាឯកយុវតីចក្រវាឡ Miss Teen Universe ២០២២ ដែលក្នុងពេលឥឡូវនេះគ្រប់គ្នាកំពុងតែស្វិតស្វាញបង្ហាញពីសមត្ថភាពដែលខ្លួនមានទៅកាន់គណៈកម្មការ។ បវរកញ្ញា ទៀង បុរមី បានបង្ហោះរូបថតដែលបញ្ចេញរាងយ៉ាងស្រឡូនគួរឲ្យស្រលាញ់នៅលើឆ្នេរខ្សាច់ ដោយបង្ហាញពីភាពជឿជាក់យ៉ាងមុតមាំក្នុងការចូលរួមប្រឡង ដើម្បីឲ្យប្រជាជនកម្ពុជាបានឃើញពីការប្រឡងរបស់នាងពីមួយថ្ងៃទៅមួយថ្ងៃ។ក្នុងនោះដែរកញ្ញា បុរមី ក៏បានបញ្ចេញនូវពាក្យមួយឃ្លាដែលបង្ហាញពីទឹកចិត្តរបស់នាងបើទោះបីនាងនៅឆ្ងាយក៏ដោយ ដោយក្នុងឃ្លានោះនាងបាននិយាយថា សែននឹករលឹកប្រជាជនកម្ពុជាខ្ញុំណាស់ Really Missing my Cambodia រហូតធ្វើឲ្យអ្នកគាំទ្រសប្បាយចិត្តហើយជូនពរនាងគ្រប់គ្នាទៀតផង។
បញ្ជាក់ផងដែរថា កញ្ញាឯកយុវតីចក្រវាឡ Miss Teen Universe ២០២២ ទៀង បូរមី បានចាកចេញទៅប្រកួតនៅប្រទេសឌូបៃ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ ដោយមានបវរកញ្ញាជាច្រើនបានចូលរួមជូនដំណើរនាងដើម្បីឡើងយន្តហោះ ថែមទាំងជូនពរនាងទទួលបានជោគជ័យទៀតផង។មិនត្រឹមតែប៉ុណ្ណោះទេ ទៀង បូរមី ពេលទៅដល់ឌូបៃ បានស្នាក់នៅរួមបន្ទប់ជាមួយបវរកញ្ញាមកពីប្រទេស Haitiផងដែរ មិនត្រឹមតែប៉ុណ្ណោះបវរកញ្ញាផ្សេងៗទៀតត្រូវបានគេចូលចិត្តនាងសឹងគ្រប់គ្នាទៀតផង៕