សម្តេចតេជោ ឱ្យពិនិត្យបន្ថែមល្បឿនផ្លូវជាតិលេខ៣ដល់១០០គីឡូម៉ែត្រ ក្នុងមួយម៉ោងនៅតាមផ្លូវដែលមានទំហំធំៗ

  • 2022-03-02 08:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាឱកាសសម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកំណាត់ផ្លូវជាតិលេខ៣(ភ្នំពេញ-កំពត) ប្រវែងជាង១៣៤គីឡូម៉ែត្រ នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២នេះ សម្ដេចបានឱ្យពិនិត្យពីការកំណត់បន្ថែមល្បឿនដល់១០០គីឡូម៉ែត្រ ក្នុងមួយម៉ោង នៅតាមផ្លូវដែលមានទំហំធំៗ ។

សម្តេចតេជោ ណែនាំឱ្យក្រសួងសាធារណការនិងដឹកជញ្ជូនគួរពិនិត្យលទ្ធភាពបង្កើនល្បឿនកំណត់ អតិបរមាសម្រាប់ការបើកបរ (លើសពីល្បឿនបច្ចុប្បន្ន ៨០-៩០គម/ម៉) ។ ក្នុងនោះដែរសម្ដេច ក៏ស្នើឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ កុំបើកលើសពីល្បឿនកំណត់ ដើម្បីធានាសុវត្ថិភាព ម្យ៉ាងវិញទៀត ផ្លូវនេះក៏មានបង្គោល កាំម៉េរ៉ាចាប់ល្បឿនអចល័ត ១០កន្លែង សម្រាប់តាមដាន សម្រាប់ផាកពិន័យផងដែរ ។

ឆ្លៀតក្នុងឱកាសនោះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អ្នកប្រើប្រាស់ផ្លូវថ្នល់គោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា កុំបើកបរលើសល្បឿនកំណត់ ចូលរួមទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ។ កំណាត់ផ្លូវជាតិលេខ៣នេះ គឺជាសមិទ្ធ ផលមួយក្នុងចំណោមសមិទ្ធផលជាច្រើន ដែលបាននិងកំពុងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនលើសលុប ដល់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ៕

អត្ថបទដោយ៖ ស៊ូ អីន

អត្ថបទពេញនិយម