ក្រោយត្រឡប់ពីការប្រកួត បវរកញ្ញា MTU២០២២ ទៀង បូរមី ពោលពាក្យមួយឃ្លាស្ទើរស្រក់ទឹកភ្នែក

  • 2022-03-09 08:36:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បវរកញ្ញាឯកយុវតីចក្រវាឡ Miss Teen Universe ២០២២ ទៀង បូរមី បានពោលពាក្យមួយឃ្លាយ៉ាងចាក់ដោតស្ទើរស្រក់ទឹកភ្នែកជំនួស ដឹងហើយអាណិតនាងណាស់ ក្រោយត្រឡប់ពីការប្រកួតកាលពីពេលថ្មីនៅប្រទេស ឌូបៃ។

គ្រប់គ្នាបានដឹងហើយថា បវរកញ្ញា ទៀង បូរមី ដែលជាបវរកញ្ញាឯកយុវតីចក្រវាឡ ២០២២ បានទៅប្រកួតនៅប្រទេស ឌូបៃ ក្នុងចំណោម៥០ប្រទេសដែលបានចូលរួមទាំងអស់ក៏បានរកឃើញម្ចាស់មកុដដែលជាប់ជាជ័យលាភីក្នុងការប្រកួត Miss Teen Universe 2022 ក្នុងការគ្រងមកុដគឺបានទៅលើបវរកញ្ញាប្រទេស Peru ដែលមានឈ្មោះថា Daniela Leiciudad ចំណែក First Runner up បានទៅលើប្រទេស South Africa និង Second Runner up បានទៅលើប្រទេស India ។

ចំណែកប្រទេសកម្ពុជាវិញ គឺមិនបានជាប់ក្នុងTopណាមួយនោះទេ ដូចនេះហើយបានជាធ្វើឲ្យបវរកញ្ញារូបនេះពោលពាក្យយ៉ាងរំជួលចិត្តអាណិតខ្លួនដោយបាននិយាយនៅក្នុងខមមិនរបស់អ្នកច្នៃម៉ូតម្នាក់ដែលមានឈ្មោះថា លី ភក្រ្តារដ្ឋហ្វុង ក្រោយអ្នកច្នៃម៉ូតរូបនេះបានសរសេរផុសនៅលើគណនីហ្វេសប៊ុកខ្លួនថា មើលរំលងប្រទេសខ្ញុំពេកហើយ ឃើញហើយអាណិតប្អូន Teang Bormey ស៊ូៗណាlove ស្រាប់តែបវរកញ្ញា ទៀង បូរមី ចេញមកខមមិនភ្លាមៗថា អាណិតខ្លួនឯងដែលជាពាក្យគួរឲ្យអាណិតណាស់អាសូណាស់សម្រាប់បវរកញ្ញាទាំងអស់ដែលមិនធ្លាប់មានពីមុនមកសម្រាប់ពាក្យនេះ។ ចំណែកអ្នកគាំទ្រក៏បានចូលទៅខមមិនឆ្លើយតបភ្លាមៗទៅកញ្ញាថា ស៊ូៗមានពេលក្រោយទៀត លើកនេះអ្នកធ្វើល្អពេកហើយ ១៦ឆ្នាំតំណាងប្រទេសធ្វើដំណើរម្នាក់ឯងទៀត។ ចំណែកអ្នកផ្សេងទៀតថា បងធ្វើបានល្អហើយ៕

អត្ថបទ៖ Tep Sovannmoly