អបអរសាទរ! ទីបំផុតរកឃើញម្ចាស់ពាន Mister Global ២០២១ហើយ បានទៅលើប្រទេស អេស្ប៉ាញ

  • 2022-03-16 02:20:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី Mister Global ២០២១ បានឈានដល់ទីបញ្ចប់ដោយជោគជ័យហើយ បន្ទាប់ពីបានរកឃើញម្ចាស់ពានប្រចាំឆ្នាំ២០២១ គឺបានទៅលើប្រទេស អេស្បាញ។

Mister Global ២០២១បានទទួលជ័យលាភីហើយ បន្ទាប់ពីបានយកឈ្នះបេក្ខជនដែលបានមកពីបណ្តាប្រទេសផ្សេងៗទៀតចំនួន៣២ នៅជុំវិញពិភពលោក។ នេះគឺជាជ័យលាភីថ្មី បន្ទាប់ពីលោកMichael Angel Lucas Carrascoបានចំណាយកម្លាំងកាយចិត្ត និងប្រើអស់ពីសមត្ថភាពក្នុងការតស៊ូបង្ហាញគ្រប់យ៉ាងដែលលោកមានទៅកាន់ពិភពលោក ព្រមទាំងអាចយកឈ្នះចិត្តគណៈកម្មការផងដែរ។

ក្នុងចំណោមម្ចាស់ជ័យលាភី ក៏មាន៤នាក់ទៀតដែរ ស្ថិតនៅលំដាប់រងទី១ដល់ទី៤ ដោយលំដាប់រងទី១បានទៅលើ Mister Global ប្រទេស វៀតណាម លំដាប់រងទី២បានទៅលើប្រទេស កូរ៉េ លំដាប់រងទី៣បានទៅលើប្រទេស វីណេស៊ូអេឡា និងលំដាប់រងទី៤បានទៅលើប្រទេស ម៉ិចស៊ិចកូ៕

អត្ថបទ៖ Tep Sovannmoly