កុំចេះតែហ៊ាន! ខ្មែរបុរាណចាត់ទុក នាគជាព្រះរាជា ប្រសិនបើបាត់បង់នាគនុះប្រទេសជាតិនឹងផុតរលត់ដែរ

  • 2022-03-16 03:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាមពិតខ្មែរយើងមានជំនឿលើនាគរាជតាំងតែអំពីសម័យបុរាណមកម៉្លេះ ដោយការសង្កេតតាមរយៈសិល្បៈស្ថាបត្យកម្មខ្មែរតាំងពីបុរាណមកដល់បច្ចុប្បន្នតែងមាននាគជាគ្រឿងលម្អរជានិច្ច។ មែនទែនទៅ នាគជាជំនឿដិតជាប់ក្នុងផ្នត់គំនិតរបស់ជនជាតិខ្មែរតែម្តង បើទោះបីជាឥទ្ធិពលព្រហ្មញ្ញសាសនា និង ព្រះពុទ្ធសាសនាចូលមកក៏ នាគនៅតែមានវត្តមានរួមគ្នាជាមួយនឹងសាសនាទាំង២នេះជាប់ជានិច្ច។

នៅសម័យបុរាណព្រះរាជាខ្មែរនិងព្រះរាជាចាមតែងអះអាងខ្លួនជាអ្នកបន្តនៃពូជពង្សនាគ("សំដៅលើនាងនាគ" រឿងមាននិយាយក្នុងសិលាចារឹករបស់នគរទាំង២)។ នាគ ត្រូវបានយើងចាត់ទុកថា ជាសភាវៈសក្កិសិទ្ធ មនុស្សខ្មែរសម័យអង្គរគិតថា ព្រះរាជានិងនាគរាជ ត្រូវមានទំនាក់ទំនងគ្នាជាដាច់ខាត ប្រសិនបើព្រះរាជានិងនាគរាជ បាត់បង់ទំនាក់ទំនងគ្នា នុះរជ្ជកាលរបស់ទ្រង់នឹងផុតរលត់។

ថ្មីៗនេះ មានបុគ្គល ក្រុមបុគ្គល ជាច្រើនកំពុងយកនាគ សភាវៈសក្ការៈរបស់ខ្មែរ យកមកធ្វើជាអាជីវកម្មផ្ទាល់ខ្លួនដើម្បីរកប្រាក់កម្រៃ ដោយកេញចំណេញអាស្រ័យលើជំនឿរបស់មនុស្សខ្មែរ។ ឥរិយាបថជំនឿបែបថ្មី ការយកភ្លេងពិណពាទ្យ ទម្រង់ភ្លេងសក្ការៈពីបុរាណរបស់ខ្មែរ មករាំបែបប្រកាច់ប្រកិន បញ្ចូលរូប ខុសបែបបទ ខុសវិធី ប្រាសចាកពីជំនឿខ្មែរពីបុរាណ។ នាគដែលខ្មែរចាត់ទុកថាជាសត្វទេព ជាសភាវៈពិសិដ្ឋ ត្រូវបានធ្វើអោយល្អក់កករ បញ្ចូលរូប រាំរែកញ៉ាក់ញ័រ បញ្ចូលសម្លេងទួញសោក ទុក្ខវេទនា ប្រៀបដូចការបញ្ចូលរូប ខ្មោចព្រាយបិសាច សភាវៈជាន់ទាបដូច្នោះដែរ។ ទាំងនេះធ្វើឲ្យបាត់បង់តម្លៃ នឹងជំនឿរបស់ខ្មែរ លើ នាគរាជ ដែលមានតាំងអំពីបុរាណកាលមក។

ក្រសួងពាក់ព័ន្ធនានា មានក្រសួងធម្មការនិងសាសនា ក្រសួងពត៌មាន ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ គួរគប្បីកោះហៅ បុគ្គលស្នងបារមីទាំងឡាយនោះ មកអប់រំណែនាំអោយបានម្តង ដើម្បីបន្សាបនូវទង្វើខុសឆ្គងទាំង និងដើម្បីរក្សានូវទំនៀមទម្លាប់ ជំនឿដ៏ល្អផូរផង់ពីបុរាណរបស់ខ្មែរឡើងវិញ ៕

ប្រភព៖ បុរាណាចារ្យ​

អត្ថបទថ្មី