គន្លឹះដាក់ Icon Dislike ក្នុង Facebook
- 2014-11-25 21:40:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គន្លឹះដាក់ Icon Dislike ក្នុង Facebook
ចន្លោះមិនឃើញ
រៀងរាល់ថ្ងៃ មានមនុស្ស ១,៣ ពាន់លាននាក់ កំពុងតែប្រើប្រាស់លើបណ្ដាញទំនាក់ទំនងសង្គម Facebook។ រូបភាព និង Status Update រាប់ពាន់ ត្រូវបានចែករំលែកគ្នាទៅវិញទៅមកពាសពេញ Facebookប៉ុន្តែផ្ដល់ជម្រើសឲ្យអ្នកប្រើប្រាស់មានតែមួយជម្រើសមួយប៉ុណ្ណោះ ក្នុងការចុច Like ទៅលើរូបភាព និង Status Update ទាំងអស់នោះ។ ចុះចំណែកប៊ូតុង Dislike វិញ តើមានប៊ូតុងនេះជាជម្រើសក្នុងទំព័រ FB របស់យើងដែរឬទេ ?
សម្រាប់ប្រិយមិត្តដែលប្រើប្រាស់ Chrome Browser ហើយចង់បន្ថែមប៊ូតុងនេះ អាចចូលទៅកាន់ Chrome Web Store ដើម្បីដាក់បន្ថែម Icon Dislike លើទំព័រ Facebook របស់ខ្លួន ដោយ ចុចទីនេះ។
ចុចលើប៊ូតុង Add ដើម្បីដំឡើង Extension មួយនេះក្នុង Chrome Browser របស់អ្នក
បន្ទាប់ ពីបានដំឡើងរួចរាល់ហើយ សូមចូលទៅកាន់ទំព័រ FB របស់អ្នក ដើម្បីសាកល្បងមើល ថាតើមានកន្លែងសម្រាប់ចុច Dislike ឬក៏អត់ ?
អាន៖ ៥ យ៉ាងដែលមិនគួរបង្ហោះនៅលើ Facebook
ដោយ៖ តុង