ត្រៀមលុយឲ្យហើយទៅ! Honda ចេញម៉ូតូច្រើនម៉ូដែល សុទ្ធតែឡូយៗ ចេញលក់ឆាប់ៗ
- 2022-03-23 08:55:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ត្រៀមលុយឲ្យហើយទៅ! Honda ចេញម៉ូតូច្រើនម៉ូដែល សុទ្ធតែឡូយៗ ចេញលក់ឆាប់ៗ
ចន្លោះមិនឃើញ
ក្នុងពិព័រណ៌យានយន្ត Bangkok Motor Show 2022 ថ្មីៗនេះ ក្រុមហ៊ុន Honda បានដាក់បង្ហាញម៉ូតូស៊េរីថ្មីរបស់ខ្លួនជាច្រើនម៉ូឌែល ដែលជាប្រភេទចង្កឹះលេខ, អូតូ, DCT (Dual Clutch Transmission) និងមានប្រភេទអគ្គិសនីផងដែរ។
ម៉ូតូ Honda ទាំងនោះមានដូចជា៖
-Honda Click 160: ប្រើម៉ាស៊ីនថ្មី eSP+ ចំណុះ ១៥៧សេសេ បំពាក់ចង្កៀង LED ប្រព័ន្ធហ្វ្រាំង ABS និងត្រូវបានឌីហ្សាញបែបស្ព័រ ផ្តល់នូវភាពបត់បែនជាមួយតួគ្រោងថ្មី (lightweight eSAF)។ វាមកជាមួយសោ smart key បញ្ឆេះម៉ូតូពីចម្ងាយ មានរន្ធ USB សម្រាប់ដោតសាកថ្មទូរសព្ទ និងឃ្លុបក្រោមកែបធំផ្ទុកឥវ៉ាន់បានច្រើន។
-Honda Dax125: ប្រើម៉ាស៊ីនចំណុះ ១២៥សេសេ ចង្កឹះលេខ៤វគ្គ អាចមូលកប់ដល់ល្បឿន ៨៨គីឡូម៉ែត្រ/១ម៉ោង។ ធុងសាំងវាផ្ទុកបានតែ ៣,៧លីត្រ ប៉ុន្តែដោយសារវាប្រព័ន្ធប៊ិចសាំង PGM Fi គឺកម្រិតស៊ីសាំងតិចមែនទែន ដោយ ១០០គីឡូម៉ែត្រ ស៊ីតែ ១,៥លីត្រប៉ុណ្ណោះ។ វាបំពាក់ចង្កៀង LED កុងទ័រឌីជីថល LCD និងប្រព័ន្ធហ្វ្រាំង ABSទៀតផង។
-Honda ADV 350: ប្រើម៉ាស៊ីនថ្មី eSP+ ចំណុះ ៣៣០សេសេ បំពាក់បច្ចេកវិទ្យាដូចជា ប្រព័ន្ធបញ្ជាសំឡេងតាមស្មាតហ្វូន ប្រព័ន្ធហ្វ្រាំង ABS មុខក្រោយ សោ Smart Key បញ្ឆេះពីចម្ងាយ និងប្រព័ន្ធការពារពីការលួច ចង្កៀង LED មានកញ្ចក់បាំងខ្យល់ មានដែកសងខាងម៉ូតូសម្រាប់កាន់ កុងទ័រឌីជីថល រន្ធសាកថ្មទូរសព្ទ USB ហើយអ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុត គឺឃ្លុបក្រោមកែប អាចផ្ទុកបានចំណុះ ៤៨លីត្រ ឬអាចដាក់មួកសុវត្ថិភាពបានដល់២ឯណោះ។
-Honda Benly-e: ជាម៉ូតូអគ្គិសនីបំពាក់អាគុយដែលអាចដោះដូរឆ្លាស់គ្នាបាន សាកពេញជិះបាន ៨៧គីឡូម៉ែត្រ ដោយសាករយៈពេល ៣ម៉ោង។ វាអាចមូលកប់ដល់ល្បឿន ៤៥គីឡូម៉ែត្រក្នុង១ម៉ោង។
-Honda NT1100: ប្រើម៉ាស៊ីន Parallel Twin ចំណុះ ១១០០សេស ជាមួយប្រអប់លេខ DCT ៦វគ្គ ដែលជាប្រអប់លេខថ្មី មានម៉ូដបើកបរចំនួន ៣ គឺ MT ផ្តល់ឲ្យអ្នកជិះនូវការជ្រើសរើសលេខដោយខ្លួនឯង, D ជាម៉ូដអូតូ ល្អសម្រាប់ប្រើលើផ្លូវក្នុងក្រុង និងផ្លូវលាត ខណៈ S អាចឲ្យម៉ាស៊ីនស្ទុះខ្លាំងជាងមុន។ ធុងសាំងវាចំណុះ ២០,៤លីត្រ និងមានទម្ងន់២៣៨គីឡូក្រាម ហើយមានកម្ពស់កែប ៨២០មម។ វាបំពាក់អេក្រង់ TFT ទំហំ ៦,៥អ៊ីញ ដែលអាចភ្ជាប់ Apple CarPlay និង Android Auto ព្រមទាំងមានប្រព័ន្ធគ្រប់គ្រងល្បឿនស្វ័យប្រវត្តិផងដែរ។
-Honda Goldwing special edition Black Edition: ប្រើម៉ាស៊ីនស៊ីឡាំង៦ ចំណុះ ១៨៣៣សេសេ ជាមួយប្រអប់លេខ DCT ៧វគ្គ។ វាបំពាក់បច្ចេកវិទ្យាទំនើបៗបំផុត ហើយមានប្រព័ន្ធគ្រប់គ្រងកម្លាំងរមួល HSTC និងមានម៉ូដបើកបរ (driving mode) ចំនួន ៤ផងដែរ៕