បុណ្យចូលឆ្នាំ អ្នកដែលប្រុងទៅកម្សាន្ត នៅកំពង់សោម-សៀមរាប ត្រូវតាមដាន ប្រយ័ត្នអត់កន្លែងសម្រាក
- 2022-03-28 08:41:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បុណ្យចូលឆ្នាំ អ្នកដែលប្រុងទៅកម្សាន្ត នៅកំពង់សោម-សៀមរាប ត្រូវតាមដាន ប្រយ័ត្នអត់កន្លែងសម្រាក
ចន្លោះមិនឃើញ
បើយោងទៅតាមប្រសាសន៍របស់សម្តេចតេជោនាយករដ្ឋមន្រ្តីនៅក្នុងឱកាសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារជំងឺត្រចៀក ច្រមុះ បំពង់ក មិត្តភាពកម្ពុជា-កូរ៉េ មន្ទីរពេទ្យព្រះអង្គឌួងនាព្រឹកថ្ងៃទី២៨ ខែមីនា បានឲ្យដឹងថា មកទល់ពេលនេះ បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរពុំទាន់ឈានចូលមកដល់ផង តែភ្ញៀវទេសចរបានធ្វើការកក់បន្ទប់សណ្ឋាគារនៅខេត្តព្រះសីហនុអស់បាត់ទៅហើយ ខណៈឯខេត្តសៀមរាបវិញ ក៏ត្រូវបានការបញ្ជាកក់ជិតអស់ដូចគ្នាផងដែរ ។
សម្តេចតេជោបានគូសបញ្ជាក់យ៉ាងដូច្នេះថា ខ្ញុំសូមនិយាយដោយមោទនភាពថា ឆ្នាំនេះចូលឆ្នាំនឹងមានឱកាសម្រាប់ប្រជាពលរដ្ឋរបស់យើងដើរលេងកម្សាន្ត ដែលយើងបានខកខានអស់រយ:ពេល២ឆ្នាំមកហើយ បងប្អូនប្រជាពលរដ្ឋនឹងមានឱកាសដើរលេងជួបជុំជាមួយក្រុមគ្រួសារ ហើយខ្ញុំក៏ដើរលេងនឹងគេដែរ តែឥឡូវលឺថា ខេត្តព្រះសីហនុ ភ្ញៀវទេសចរបានកក់អូតែលអស់ទៅហើយ ខណៈខេត្តសៀមរាបវិញក៏បានបញ្ជាកក់ជិតអស់ដូចគ្នា ។ ទាំងនេះគឺជាសញ្ញាវិជ្ជមាន ក៏ព្រោះតែតំបន់ទេសចរណ៍ ប៉ូលសេដ្ឋកិច្ចទាំងបី ខេត្តព្រះសីហនុ និងខេត្តសៀមរាប រាជធានីភ្នំពេញ កំពុងតែមានភាពប្រសើរឡើងវិញនូវវិស័យទេសចរណ៍ ជាក់ស្តែងត្រឹមតែ២ថ្ងៃចុងចុងសប្តាហ៍កន្លងទៅកម្ពុជាទទួលបានភ្ញៀវទេសចរផ្ទៃក្នុងសរុបចំនួន ២០៦,១២១ នាក់ឯណោះ។
គួរបញ្ជាក់ថា ដោយសារតែវិបត្តិជំងឺកូវីដ១៩ចេះតែបន្តរីករាលតាមបណ្តាប្រទេសជាច្រើននៅក្នុងសាកលោកតាំងពីចុងឆ្នាំ២០១៩កន្លងមក ធ្វើអោយពលរដ្ឋជាច្រើនត្រូវរស់នៅតាមបែបគន្លងថ្មីនៅក្នុងនោះប្រទេសកម្ពុជាយើងក៏បានអាក់ខានប្រារព្វពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរអស់រយ:ពេល២ឆ្នាំទៅហើយ តែសម្រាប់ឆ្នាំ២០២២នេះ សម្តេចតេជោលោកនឹងអនុញ្ញាតិឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរអាចធ្វើដំណើរកម្សាន្ត និងប្រារព្វឡើងវិញនូវបុណ្យចូលឆ្នាំថ្មី តែសូមបន្តគោរពវិធានការ៣កុំបីការពារឲ្យបានខ្ជាប់ខ្ជូន៕