អង្គការ​ផ្កាយ​សមុទ្រ​រៀបចំ​កម្មវិធី​រ​ត់​ដើម្បី​មនុស្សធម៌​ ISF Superhero Fun Run ​

  • 2022-04-04 04:13:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​រត់​ដើម្បី​មនុស្សធម៌ ISF Superhero Fun Run របស់​អង្គការ​ផ្កាយ​សមុទ្រ​​កម្ពុជា នឹង​រៀបចំ​ឡើង​នៅ​​​កោះដាច់ ទល់​មុខ​វត្តអម្ពផល នា​ថ្ងៃ​ទី១ ខែ​ឧសភា ឆ្នាំ​២០២២ ។

កម្មវិធី​រត់​ដើម្បី​មនុស្សធម៌ ISF Superhero Fun Run ​មាន​គោល​បំណង​ជួយ​ទ្រទ្រង់​ការ​សិក្សា​រ​បស់​កុមារ​ក្រីក្រក្នុង​ អង្គការ​ផ្កាយ​សមុទ្រ ថវិកា​ដែល​ទទួល​បាន​ពី​កម្មវិធីនេះ​ទាំង​ស្រុង​នឹង​បរិច្ចាគ​ទៅ​កាន់​កម្មវិធី​អប់រំ​របស់​អង្គការ​ផ្កាយ​សមុទ្រ​។ ​

តម្លៃ​សំបុត្រ​ចូលរួម

  • ១០​គម​ តម្លៃ ១៥​ដុល្លារ​

  • ៥ គម​ តម្លៃ ​១០​ ដុល្លារ​

ការ​ចុះ​ឈ្មោះ

  • ចាប់​ពី​ថ្ងៃ​ផ្សាយ​​ដំណឹង​នេះ​​​តទៅ​

ម៉ោងចាប់ផ្តើមរត់

  • ១០​គម​ ចាប់ផ្តើមនៅម៉ោង ៧​:០០ ព្រឹក

  • ៥ គម​ ចាប់ផ្តើមនៅម៉ោង ៧:៣០​ ព្រឹក

កាលបរិច្ឆេទ

  • ថ្ងៃអាទិត្យ ទី១​ ខែឧសភា

ទីតាំង

  • កោះដាច់ ទល់មុខវត្តអម្ពផល

សម្រាប់​ព័ត៌មាន​លម្អិត​

  • តេលេក្រាម 098 977 981 (t.me/isfcambodia)

  • អុីម៉ែល tk@isfcambodia.org

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទពេញនិយម