ជិតចូលឆ្នាំហើយ! មកដឹងពីការ រៀបចំផ្ទះតាមឆ្នាំកំណើតទាំង ១២ ដើម្បីសិរីមង្គល រាសីឡើង រកស៊ីមានបានពេញមួយឆ្នាំ
- 2022-04-05 09:40:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជិតចូលឆ្នាំហើយ! មកដឹងពីការ រៀបចំផ្ទះតាមឆ្នាំកំណើតទាំង ១២ ដើម្បីសិរីមង្គល រាសីឡើង រកស៊ីមានបានពេញមួយឆ្នាំ
ចន្លោះមិនឃើញ
នៅសល់រយ:ពេលតែជាងមួយសប្តាហ៍ទៀតតែប៉ុណ្ណោះ ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរក៏នឹងឈានចូលមកដល់ ហើយក៏ជាពេលវេលាដែលបងប្អូនប្រជាពលរដ្ឋខ្មែរត្រូវរៀបចំតុបតែងសម្បែងលម្អផ្ទះសម្បែងរៀងៗខ្លួនដើម្បីរង់ចាំទទួលទេវតាឆ្នាំឲ្យពរដើម្បីបានលាភ បានជោគជ័យសេចក្ដីចម្រើន សុភមង្គលក្នុងក្រុមគ្រួសារត្រឡប់មកវិញ តែយ៉ាងណាមិញ ខ្មែរយើងក៏មានជំនឿទំនៀមទម្លាប់ របៀបនៃការរៀបចំផ្ទះសម្បែងទៅតាមកំណើតឆ្នាំទាំង១២ផងដែរ មិនមែនចេះតែរៀបចំឲ្យតែបានៗនោះឡើយ ។
ខាងក្រោមនេះគឺជាការរៀបចំផ្ទះដែលមនុស្សកើតឆ្នាំទាំង១២ត្រូវតែធ្វើការរៀបចំតុបតែងលម្អ ដើម្បីឲ្យកាន់តែសិរីមានលាភ មានជ័យពេញមួយឆ្នាំនៅក្នុងក្រុមគ្រួសារ ជៀសវាងគ្រោះដាក់អារក្សឆុង គ្មានមង្គលក្នុងផ្ទះ៖
១. ផ្ទះមនុស្សកើតឆ្នាំជូត
ដើម្បីភាពមានទ្រព្យសម្បត្តិមានសេចក្តីសុខផ្ទះរបស់មនុស្សកើតឆ្នាំជូតគួរមានគ្រឿង តន្ត្រីយ៉ាងហោចណាស់១ មុខនៅក្នុងផ្ទះដូចជាខ្លុយ ព្យាណូហ្គីតា។ល។ លេងក្តី មិនលេង ក្ដី ត្រឹមមានទុកប្រដាប់ផ្ទះក៏រាប់ថានឹងត្រូវសោកនាំជោគល្អមកចូលក្នុងផ្ទះតែបើសិនជារឿង តន្ត្រីដែលសមាជិកគ្រួសារក្នុងផ្ទះអាចលេងបានពិត ៗ ឬ មានការលេង តន្ត្រីរួមជាមួយគ្នាក្នុង ក្រុមគ្រួសារសម្លេងតន្ត្រីដែលឮឡើងដូចសម្លេងសួតដែលហៅទ្រព្យរាប់លានចូលមកក្នុងផ្ទះ។
២. ផ្ទះមនុស្សកើតឆ្នាំឆ្លូវ
ដើម្បីភាពមានទ្រព្យស្តុកស្តម្ភផ្ទះរបស់មនុស្សដែលកើតឆ្នាំឆ្លូវ មិនគួរមានអ្វីដែលរាង មូលវេរលើកលែងតែតុអាហារចានឆ្នាំងដែលមូលបានក្រៅពីនោះវត្ថុរបស់របរដែលបើ ខាងក្នុងផ្ទះ គួរជារបស់ជ្រុងជាមុំទាំងអស់គួរយ៉ាងដូចជានាឡិការាង៨ជ្រុង អាងដាំឈូក ៥ ជុង ជើងដើម ឈើរាង ៤ ជ្រុង ជៀសវាងរបស់មានរាងមូល ។
៣. ផ្ទះមនុស្សកើតឆ្នាំខាល
ដើម្បីសេចក្តីចម្រើនរុងរឿង ខាងក្នុងផ្ទះរបស់មនុស្សដែលកើតឆ្នាំខាលមិនថាជា តុ កៅអី ទូ គួរមានខ្នាតធំជាងប្រក្រតីមុខផ្ទះគួរមានដើមឈើធំឬសញ្ញលក្ខណៈ ដែលជាធំជាដុំ ល្អអស្ចារ្យ ជាអាទិ៍ មានទ្វាមុខផ្ទះធំ មានពាងទឹកខ្នាតធំ មានស្រះទឹកខ្នាតធំជាដើម ក្នុងបន្ទប់ ទទួលភ្ញៀវគួរមានរូបភាពព្រះអាទិត្យរះតុបតែងទុកនឹងជួយបន្ថែមកម្លាំងអំណាចនិងបារមីឲ្យ ច្រើនឡើងជាដើម ។
៤. ផ្ទះមនុស្សកើតឆ្នាំថោះ
ដើម្បីសេចក្តីសុខសេចក្តីសម្រេចផ្ទះរបស់មនុស្សដែលកើតឆ្នាំថោះគួរជាផ្ទះដែលមាន ភាពត្រជាក់ត្រជុំ មានម្លប់ត្រជាក់ មានទីលានស្មៅដើមឈើ ផ្កាឈើ អាងឈូកតួផ្ទះ មានខ្យល់ ចេញចូលលំហែរកាយវាលស្រឡះសប្បាយមានពន្លឺថ្ងៃហើយរស្មីភ្លឺល្មមក្នុងបន្ទប់ដេកឬបន្ទប់ ទទួលភ្ញៀវគួរមានតុក្កតាសេរាមិចរូបទន្សាយ រូបមាន់ រូបស៊ុត រូបជ្រូក រូបកូនក្មេងទារក ដែលជាសញ្ញលក្ខណៈនៃភាពមានទ្រព្យស្ដុកស្ដម្ភ និងជួយឲ្យមាសប្រាក់មិនឆ្ងាយហូរទៅណា បាន បានឡើងតំណែង បានជួបគូដែលសមតាម បំណងសមប្រាថ្នាគ្រប់ប្រការ ។
៥.ផ្ទះមនុស្សកើតឆ្នាំរោង
ដើម្បីជាសិរីមង្គល ផ្ទះរបស់មនុស្សដែលកើតឆ្នាំរោងគូរនិងមានឈ្មោះដែលជាមង្គល និងត្រឹមត្រូវតាមគោលទក្សា របសម្ចាស់នៃផ្ទះដែលជាធម្មតារមែងនិងប្រើឈ្មោះឬនាមត្រកូល របស់ម្ចាស់នៃផ្ទះបើឈោ្មះឬនាមត្រកូលត្រូវស្លោកហើយឈ្មោះ ផ្ទះក៏រមែងនឹងល្អទៅតាមផង ឈ្មោះផ្ទះត្រូវមានភាពសក្ដីសមទៅនឹងលក្ខណៈរបស់ផ្ទះ និងអ្នកស្នាក់អាស្រ័យហាមៈផ្ទុយពី ការពិត តួយ៉ាងដូចជា ផ្ទះដែលនៅជាប់នឹងភ្នំ តែតាំងឈ្មោះផ្ទះថាផ្ទះមាត់សមុទលក្ខណ យ៉ាងនេះ គឺថាមិនសក្តីសមធ្វើឲ្យ អាប់ជោគជួបប្រសពតែឧបសគ្គ ក្នុងការដំណើរជីវិត ។
៦. ផ្ទះមនុស្សកើតឆ្នាម្សាញ់
ផ្ទះរបស់មនុស្សដែលកើតឆ្នាំម្សាញ់ត្រូវមានពន្លឺភ្លឺ ជានិច្ច មិនថាជាពេលថ្ងៃឬពេលយប់ ត្រូវឲ្យមើលឃើញថាមានពន្លឺនៅគ្រប់វេលា ជាពិសេសនៅក្នុង វេលាយប់ គួរមានភ្លើងនៅខាងក្រៅផ្ទះយ៉ាងតិច ១ដួងឲ្យមានពន្លឺ ពេញមួយយប់ រាប់ថាជា មង្គលយ៉ាងប្រសើរបើផ្ទះនេះមានភាពងងឹតនិងនាំភ័យមន្តរាយឬជោគអាក្រក់មកឲ្យដល់ម្ចាស់ ផ្ទះ ។
៧. ផ្ទះមនុស្សកើតឆ្នាំមមី
ដើម្បីសេចក្តីចម្រើនឈានទៅមុខ ផ្ទះរបស់អ្នកដែលកើតឆ្នាំមមីត្រូវមានរូបធ្វើចលនា ធ្វើសកម្មភាពដូចជាគ្រវីទង់ មានប្រភពទឹកធ្វើចលនា ទឹកធ្លាក់មានកង្ហារ មានសត្វសុនខ ឬឆ្មា រត់លេង មានដើមឈើធំដែលរត់តាមខ្យល់ ខាងក្នុងផ្ទះ ក៏គួរមាន សញ្ញលក្ខណៈនៃភាពធ្វើ ចលនា ឬ ល្បឿន ដូចជារថយន្តបូរាណរថភ្លើង ទូកក្ដោងសំពៅយន្តហោះកាំជ្រួច។ល។ ដើម្បី បន្ថែមភាពគង់វង្ស មានទ្រព្យ ផ្ទះដែលស្ងប់ស្ងៀមហើយស្ងាត់ពេកទៅនោះនឹងធ្វើឲ្យមនុស្ស ឆ្នាំមមីលំបាកចិត្ត និងអាប់ជោគ ។
៨. ផ្ទះមនុស្សកើតឆ្នាំមមែ
ផ្ទះរបស់មនុស្សដែលកើតឆ្នាំមមែ គួរជាផ្ទះដែលស័ក្តី សមជាការងារសិល្បៈ មិនថាជារូបគំនូរ រូបថត ទេសភាព ទស្សនីយ៍ភាព ការចម្លាក់ សៀវភៅ ស៊ីឌីឆ្វេង ឌីវីឌីភាពយន្ត ។ល។ សុទ្ធតែត្រូវសោកនិងនាំជោគល្អមកដល់មនុស្សដែលកើតផ្ន មមហើយប្រសិនបើផលការងារសិល្បៈពួកនោះជាថ្វីដៃរបស់ម្ចាស់នៃផ្ទះផងនោះ និងរឹតត ត្រូវថោកហើយជោគល្អច្រើនឡើងថែមទៀត។
៩. ផ្ទះមនុស្សកើតឆ្នាំវក
ផ្ទះរបស់អ្នកដែលកើតឆ្នាំវក គួរជាផ្ទះដែលមានការពង្រីក បន្ថែម កែលំអ ផ្លាស់ប្ដូរ ទៅតាមថ្ងៃវេលាដើម្បីឲ្យស្របនិងសមតុល្យនឹងអ្នកស្នាក់អាស្រ័យ ឬ ពោលតាមន័យម្យ៉ាងទៀតថាជាផ្ទះមានការចម្រើនធំដុំរៀងរាល់វេលាតួយ៉ាងដូចជាមានដើម ឈើថ្មីៗ មកដាំបន្ថែមជានិច្ចមាន តុទូ ថ្មីមកជំនួសរបស់ដើមដែលខូចខាត បាត់បង់ មានកៅអី ជើងម៉ាថ្ម ឈុតថ្មីៗ មកតាំងបន្ថែមក្នុងសួន មានការប្ដូរសំពត់វាំងននថ្មីរាល់ៗ២ឆ្នាំម្ដងបាយផ្ទះ ដូរថ្មីរាល់ ៣ឆ្នាំ ។
១០. ផ្ទះមនុស្សកើតឆ្លរកា
ដើម្បីសិរីមង្គល ផ្ទះរបស់មនុស្សដែលកើតឆ្នាំរកា ត្រូវស្អាតស្រស់ថ្លា ហើយថ្មីជានិច្ច របស់របរគ្រឿងប្រើក្នុងផ្ទះគួរចាត់ឲ្យជារបៀបរៀបរយល្អរបងផ្ទះនិងអាគារខាងក្រៅផ្ទះគួរដូរ ប៉ាយថ្មីរាល់ៗ ៣ឆ្នាំម្តង ខាងក្នុងបរិវេណផ្ទះ ហាមមានរបស់របរបែកបាក់ ខូចខាត បាត់បង់ ស្លឹកឈើស្ងួត ដើមឈើស្រពោនស្វ៊ីតរុះរោយជាដាច់ខាត ស្នាម ប្រេះលើជញ្ជាំង បើឃើញត្រូវ ប្រញាប់កែភ្លាមៗ អំពូលភ្លើង ក្លង ថូ ទ្វារ បង្អួច ត្រូវល្អ ព្រមប្រើការងារជានិច្ច ។
១១. ផ្ទះមនុស្សកើតឆ្នាំច
ដើម្បីសេចក្តីគង់វង្សមានសេចក្តីសុខផ្ទះរបស់មនុស្សដែលកើតឆ្នាំចគួរមានសត្វ ចិញ្ចឹម ជាពិសេស សុនខ ដែលរាប់ថាជាសត្វដែលនាំជោគរបស់មនុស្សឆ្នាំច ព្រោះភាព ស្មោះត្រង់ ហើយវៀងវរបស់សុនខនឹងជួយឲ្យមនុស្សឆ្នាំចអារម្មណ៍ល្អ រីករាយស្រស់ថ្លាខួរក្បាលស្រឡះ ល្អមិនស្មុគ្រស្មាញដូច្នោះមិនថានឹងគិតឬធ្វើអ្វីក៏សុទ្ធតែមានជោគល្អមានសេចក្តីសម្រេចសុនខ សត្វដែលចិញ្ចឹមទុកមិនគួរចិញ្ចឹមតែ១នោះទេ គួរចិញ្ចឹមចាប់ពី ២ឡើងទៅ តែក៏កុំឲ្យច្រើនពេក ។
១២. ផ្ទះមនុស្សកើតឆ្នាំកុរ
ដើម្បីសេចក្តីគង់វង្ស មានទ្រព្យសម្បត្តិ ផ្ទះរបស់មនុស្សដែលកើតឆ្នាំកុរ ត្រូវមាន បន្ទប់ បាយធំទូលាយស្អាត ស្រួលសប្បាយមាឧបករណ៍ក្នុងការធ្វើការដាំស្ល ព្រោះការចូល ចង្ក្រាន បាយធ្វើអាហាររបស់មនុស្សឆ្នាំកុររាប់ថាជារឿងមង្គលមានមកដល់រជាគលាភសេចក្តីសម្រេច ....យភាពមានទ្រព្យ ហើយបើមានតុក្កតាសេរាម៉ិចរូបជ្រូកពណ៌សឬស៊ីជម្ពូជាលក្ខណៈន ភាពឧត្តមសម្បូណ៍ទុកក្នុងបន្ទប់ទទួលភ្ញៀវឬបន្ទប់អាហារផង និងរឹត តែត្រូវលោក ជោគល្អ ហេង ហេង ហេង បន្ថែមច្រើនឡើង ។
ប្រភព៖ ឧត្តម អ៊ឹម បុរិន្ទ នាយកនៃគណៈកម្មការស្រាវជ្រាវវិជ្ជាហោរាសាស្រ្ត និងប្រពៃណីទំនៀមទម្លាប់ខ្មែរ