បរទេសលាន់មាត់គ្រប់គ្នា! ពេលបានឃើញក្បួនដង្ហែ «ទីងមោងយក្សបន្ទាយស្រី» ថាខ្មែរពូកែច្នៃប្រឌិតខ្លាំងណាស់
- 2022-04-18 04:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បរទេសលាន់មាត់គ្រប់គ្នា! ពេលបានឃើញក្បួនដង្ហែ «ទីងមោងយក្សបន្ទាយស្រី» ថាខ្មែរពូកែច្នៃប្រឌិតខ្លាំងណាស់
ចន្លោះមិនឃើញ
ក្រោយឃើញក្បួនដង្ហែ «ទីងមោងយក្សបន្ទាយស្រី» ទេសចរបរទេសលាន់មាត់វ៉ៅៗគ្រប់គ្នាពិតជាគួរឱ្យភ្ញាក់ផ្អើល ប្លែកភ្នែកកម្របានឃើញខ្លាំងណាស់ ។
តាមការបង្ហោះលើផេកហ្វេសប៊ុករបស់លោក ឃឹម ហ្វីណង់អភិបាលស្រុកបន្ទាយស្រីបានឱ្យដឹងថា ក្បួនដង្ហែ ទីងមោងយក្សបន្ទាយស្រីនេះ មានពលរដ្ឋចោមរោមមើលយ៉ាងច្រើនកុះករ ពិសេសគឺជនបរទេស បានស្រែកលាន់មាត់សសេរគ្រប់ៗគ្នាថាស្អាតប្លែក រៀបចំបានល្អ កម្រឃើញខ្លាំងណាស់។ លោក ឃឹម ហ្វីណង់ បានបន្ថែមថា មិននឹកស្មានថាមានអ្នកចូលរួមទស្សនា ក្បួនដង្ហែរទីងមោងនេះ ដ៏ច្រើនហួសពីការរំពឹងទុក ជាពិសេសថែមទាំងមានភ្ញៀវអន្តរជាតិជាច្រើនទៀតផង។
ទិដ្ឋភាពក្បួនដង្ហែ «ទីងមោងយក្សបន្ទាយស្រី» នៅក្នុងភូមិព្រះដាក់កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២ ពិតជាគួរឱ្យភ្ញាក់ផ្អើលនឹងរៀបចំបានល្អ ដោយរូបទីងមោងនីមួយៗមានទ្រង់ទ្រាយធំ តុបតែងច្នៃប្រឌិតឡើងមានច្រើនពណ៌ ច្រើនរូបភាពដូចជាខ្លា ដំរី នាគ ជាដើម ស្រស់ស្អាតណាស់។
លោកឃឹម ហ្វីណង់បានបញ្ជាក់ថា ការរៀបចំទីមោងយក្សនេះឡើងក៏មានការចូលរួមពីសប្បុរស សហគមន៍ សិល្បៈករ អង្គការដៃគូ និងយុវជនស្ម័គ្រចិត្តទាំងអស់ ដែលបានជួយឧបត្ថម្ភគាំទ្រយ៉ាងពេញទំហឹង និងបានធ្វើឱ្យកម្មវិធីលើកដំបូងនៅក្នុងភូមិព្រះដាក់នេះអាចលេចចេញជារូបរាងបាន ហើយក៏សង្ឃឹមថាព្រឹត្តិការណ៍បែបនេះនឹងក្លាយទៅជាព្រឹត្តិការណ៍ជាប្រចាំដើម្បីទាក់ទាញអ្នកទេសចរ និងជំរុញសេដ្ឋកិច្ចក្នុងមូលដ្ឋានផងដែរ ៕