ទាំងនេះ គឺពស់មានពិសខ្លាំងបំផុតនៅកម្ពុជា តោះស្វែងយល់ ថាតើពេលពស់ចឹកត្រូវធ្វើដូចម្តេច!
- 2022-05-04 04:54:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទាំងនេះ គឺពស់មានពិសខ្លាំងបំផុតនៅកម្ពុជា តោះស្វែងយល់ ថាតើពេលពស់ចឹកត្រូវធ្វើដូចម្តេច!
ចន្លោះមិនឃើញ
ករណីពស់ចឹកគឺជាគ្រោះថ្នាក់ដ៏រន្ធត់មួយដែលបងប្អូនប្រជាពលរដ្ឋខ្មែរតែងតែជួបប្រទះជាញឹកញយ ពោលគឺនៅតាមតំបន់ដាច់ស្រយ៉ាល ស្រែចម្ការតាមទីជនបទ តែទោះបីជាយ៉ាងណាពស់ដែលមានពិស គឺគេឃើញមានរស់នៅគ្រប់កន្លែងមិនថានៅតាមទីជនបទឬនៅទីក្រុងនោះឡើយ ពិសេសនៅរដូវទឹកឡើងនាពេលនេះ ឧស្សាហ៍ឃើញមានករណីពស់ចឹកណាស់ ប្រសិនបើយើងជួយសង្គ្រោះ មិនទាន់ទេ នឹងបណ្តាកលឲ្យប៉ះពាល់ដល់អាយុ ជីវិតជាជាពុំខាន។
ក. ប្រភេទពស់ពិស៖
នៅកម្ពុជា សត្វពស់បានសំគាល់ឃើញថា មានពស់ពិស១២ ប្រភេទដែល បង្ករឲ្យមានគ្រោះថ្នាក់ដល់មនុស្ស។ ក្នុងនោះពស់៦ ប្រភេទដែលបង្ករគ្រោះថ្នាក់ញឹកញាប់ដោយសារវារស់នៅជិតៗភូមិដ្ឋានយើងមានៈ
មាន ៥ ប្រភេទទៀតវាច្រើនរស់នៅក្នុងព្រៃឆ្ងាយពីភូមិៈ
ខ. ថ្នាំបន្សាបពិស៖
ថ្នាំបន្សាបពិសពស់ជាថ្នាំដែលធ្វើចេញពីឈាមសត្វសេះ។ ប្រសិនបើប្រើត្រឺមត្រូវវាមានប្រសិទ្ធភាពណាស់ អាចជួយជិវិតមនុស្សបានច្រើន ក៏ប៉ុន្តែវាជាថ្នាំដែលអាចបង្ករឲ្យមានគ្រោះថ្នាក់ដែរជាពិសេសគឺប្រតិកម្មជាមួយសារធាតុដែលកើតមានក្នុងឈាមសត្វសេះ។ ប្រសិនបើគ្មានមធ្យោបាយជួយសង្គ្រោះត្រឹមត្រូវទេ ប្រត្តិកម្មនេះក៏អាចបណ្តាលឲ្យមានគ្រោះថ្នាក់ដល់ជីវិតផងដែរ។
គ.ការធ្វើរោគវិនិច្ឆ័យ៖
ថ្វីបើក្រោយពេលមានសត្វខាំ ស្នាមចង្កូម ២ ភាគច្រើនជាសញ្ញានៃពស់មានពិស គ្រូពេទ្យមិនអាចវិនិច្ឆ័យប្រភេទពស់បានភ្លាមៗទេ គឺត្រូវការពិនិត្យតាមដានរោគសញ្ញាមួយចំនួនមុននឹងសម្រេចប្រើថ្នាំបន្សាបពិស។ ដោយហេតុនេះ គ្រូពេទ្យតែងចង់ដឹងថា
១. តើសត្វខាំនោះជាពស់ឬមិនមែនពស់?
២. បើជាពស់ តើពស់មានពិសឬពស់គ្មានពិស?
៣. បើជាពស់មានពិស តើការខាំនោះមានបញ្ចូលពិសវាទៅក្នុងខ្លួនអ្នករងគ្រោះឬទេ?
ឃ. រោគសញ្ញា និងការព្យាបាល៖
ជាការពិតថ្នាំបន្សាបពិសពស់មានប្រសិទ្ធភាពតែក្នុងករណីមានពិសពស់ចូលក្នុងខ្លួនមនុស្ស ហើយពិសនោះនៅមានសកម្មភាព។ មានសញ្ញា ឬ អាការៈមួយចំនួនដែលគ្រូពេទ្យតាមដានស្វែងរក ហើយវត្តមានរបស់វាតម្រូវឲ្យប្រើថ្នាំបន្សាបពិសភ្លាម ទោះដឹងថាវាអាចមានប្រតិកម្មកើតឡើងក្តី។ សញ្ញាទាំងនោះមានដូចជាៈ
សញ្ញាផ្សេងទៀតដែលត្រូវប្រើថ្នាំជាបន្ទាន់ដែរមានៈ
សញ្ញាខាងលើនេះសុទ្ធតែជាសញ្ញានៃអាការៈ ដែលធ្ងន់ធ្ងរអាចគ្រោះថ្នាក់ដល់ជីវិត ក៏ប៉ុន្តែថ្នាំបន្សាបពិសប្រើទាន់ពេលវេលាអាចជួយជីវិតបាន។ ចំណុចមួយទៀតដែលជួយជីវិត គឺវិធីដែលអាចពន្យាពេលកុំឲ្យពិសចូលទៅក្នុងប្រព័ន្ធឈាមរត់លឿនពេក ក្នុងគោលបំណងនេះ ក្រោយត្រូវពស់ខាំភ្លាម គប្បីទប់អបអវៈយវៈដែលរងការខាំនោះកុំឲ្យសាច់ដុំកន្ត្រាក់ខ្លាំង។ ឧទាហរណ៏ៈ ប្រសិនបើជើងត្រូវពស់ខាំ ការខំប្រឹងរត់ឬដើរនឹងនាំឲ្យពិសកាន់តែឆាប់ចូលដល់ប្រព័ន្ធឈាមរត់ នឹងឆាប់ចេញរោគសញ្ញានៃពិស។ ក្នុងករណីនេះគេគប្បីរកអ្នកជួយគ្រាឬសែងទៅរកកន្លែងសង្គ្រោះឬមន្ទីរពេទ្យ។
សំគាល់៖ វិធីមួយចំនួនដែលធ្លាប់អនុវត្តពីមុនមក ភាគច្រើនឲ្យគុណវិបត្តិជាងឲ្យផលប្រយោជន៏ដូចជាៈ
ង. ចំនុចគួរចងចាំ និងអនុវត្ត៖
ប្រភព៖មន្ទីរពេទ្យកាល់ម៉ែត្រ