គាំទ្រពេញទំហឹង! ខេត្តបាត់ដំបងដាក់តាំងផ្ទាំងប៉ាណូធំៗ ពីអត្ថន័យបុណ្យវិសាខបូជា ដង្ហែតាមដងផ្លូវដាច់កន្ទុយភ្នែក

  • 2022-05-10 03:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដែនដីជង្រុកស្រូវ ជាខេត្តដ៏សំខាន់មួយរបស់កម្ពុជា បាត់ដំបង ពេលនេះកំពុងកែប្រែមុខមាត់ បង្អួតសម្រស់ទៅកាន់ពិភពលោក ជាមួយនឹងភាពរីកចម្រើនយ៉ាងឆាប់រហ័សរបស់ខ្លួន។ មហាវិថី វិថី តូចធំ ខ្វាត់ខ្វែង បំពាក់ទៅដោយផ្ទាំងប៉ាណូធំៗ អត្ថន័យបុណ្យវិសាខបូជា កំពុងស្ទួយឱ្យខេត្តបាត់ដំបង កាន់តែមានភាពទាក់ទាញ ថែមទាំងអាចស្រូបទាញភ្ញៀវទេសចរឱ្យទៅទស្សនាមិនជិនណាយ។

តាមរយៈការបង្ហោះនៅលើផេកហ្វេសប៊ុកផ្លូវការរបស់ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងបានឱ្យដឹងបន្ថែមថា រដ្ឋបាលខេត្តបាត់ដំបង ដាក់តាំងផ្ទាំងប៉ាណូធំៗ បានជួយលើកស្ទួយដល់ព្រះពុទ្ធសាសនាឱ្យកាន់តែរីកចម្រើន ត្រៀមរៀបចំសម្រាប់ពិធីបុណ្យពិសាខបូជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ១៥កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ ខាងមុខនេះ ។

ពិតជាគំរូដ៏ល្អប្រពៃ ដែលខេត្តបាត់ដំបង បានរៀបចំលម្អផ្ទាំងប៉ាណូអំពីព្រះពុទ្ធសាសនាទាំងនេះ គឺបង្ហាញពីអត្តសញ្ញាណជាតិខ្មែរ បញ្ជាក់ឱ្យបរទេសឃើញថា នេះហើយដែនដីខ្មែរដ៏រុងរឿង ។ ក្រោយពីឃើញមានការរៀបចំបែបនេះ បានធ្វើឱ្យមហាជនខ្មែរ ពិសេសពុទ្ធសាសនិកជន មានការសារទរនឹងពេញចិត្តជាខ្លាំង ហើយជាគំរូដ៏ល្អមួយសម្រាប់បណ្ដារាជធានី- ខេត្តផ្សេងទៀត គួររៀបចំបែបនេះ ពិតជាស័ក្ដិសមណាស់ ៕

អត្ថបទដោយ៖ ស៊ូ អីន

អត្ថបទពេញនិយម