ថាងចេង ឈប់លេងរឿង មកបែកគំនិតលក់អនឡាញ និងសោយសុខលើលុយរាប់លានដុល្លារ

  • 2022-05-12 03:41:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តួសង្ឃ ថាងចេង ជំនាន់ឆ្នាំ ១៩៨៦ គឺ​លោក Chi Zhongrui បានសាងកេរ្តិ៍ឈ្មោះល្បីរន្ទឺ តាំងពី​ពេល​ដែល​បាន​ចេញ​មុខ​សម្ដែង​ក្នុងរឿង «ដំណើរផ្សងព្រេងទៅទិសខាងលិច»។ គួរឲ្យស្ដាយ​ លោក​បាន​ចាក​ចេញពី​ពិភពសិល្បៈតាំង​ពីឆ្នាំ ១៩៩២ ដោយចំណាយពេលប្រកបការងារ​ជាមួយនឹង​គ្រួសារ​។

ទោះបី លោក Chi មាន​មុខមាត់ធំ និងជោគជ័យក្នុងអាជីពសិល្បៈខ្លាំង​យ៉ាងណា តែលោកសម្រេច​ដកខ្លួនចេញ ក្រោយរៀបការជាមួយនឹងសេដ្ឋីនីដែលជាអ្នកជំនួញម្នាក់មានឈ្មោះថា Chen Lihua កាល​ពីឆ្នាំ ១៩៩០

ជាការពិត ពេល​រៀបការហើយ គូស្វាមីភរិយាមួយគូនេះ បាន​​ប្រឈម​នឹង​ពាក្យអេចអូចច្រើន ហើយក៏តែងត្រូវ​បាន​មហាជន​លើកធ្វើជាប្រធានបទច្រើនដងដែរ។ ឯមូលហេតុនោះគឺដោយសារ ភរិយាលោក មាន​វ័យ​ចាស់ជាងលោក ១១ឆ្នាំ ស្របពេល​លោកស្រីក៏ជាសេដ្ឋីនីប្រាក់វាល់លានដែរ។

ពាក្យរិះគន់ច្រើនយ៉ាងណាក៏លោក Chi មិនបាន​ខ្វល់ មាន​តែប្រឹង​ប្រែង​ថែគ្រួសារ​ និងកូនរបស់ប្រពន្ធបានយ៉ាង​ល្អ។ ម្យ៉ាង​លោកក៏បាន​ជួយប្រពន្ធ ក្នុង​អាជីពជំនួញនេះដែរ។

ងាកទៅភរិយាវិញ ដឹងច្បាស់ថា​ប្ដីរបស់ខ្លួន​ស្រឡាញ់ ឈើចន្ទន៍ក្រស្នាក្រហម ទើបលោកស្រីសម្រេច​បើកសារមន្ទីរ និងរៀបចំ​ផលិតផល​ដែល​ធ្វើពីប្រភេទឈើមានតម្លៃមួយនេះ​ទៀតផង។

អរគុណឥទ្ធិពលស្នេហា​ជាង ៣០នេះ ក្រោយរួមរស់ជាមួយគ្នាជា​ប្ដីប្រពន្ធ ពួកគេមិនមាន​កូនជាមួយគ្នាទេ ប៉ុន្តែពួកគេ​គោរព និង​ផ្ដល់ក្ដីស្រឡាញ់ឲ្យគ្នាទៅវិញទៅមក ប្រៀបដូចគូស្នេហ៍ថ្មីថ្មោង។

រឿង​ដែល​គួរ​សរសើរ​មួយទៀត បើទោះបីគេងនៅលើគំនរលុយរាប់លានដុល្លារ ប៉ុន្តែលោក Chi Zhongrui នៅ​តែរកមធ្យោបាយ បង្កើនចំណូលជាបន្តបន្ទាប់។ ដូចថ្មីៗនេះ​ មហាជន​មាន​ការភ្ញាក់ផ្អើលជា​ខ្លាំង ពេលឃើញលោកអង្គុយលក់អនឡាញ (របរដែលពេញនិយមបំផុតនៅចិន) ឯផលិតផលដែលលោកយកមកលក់គឺ អង្កាំឈើសុទ្ធ។ ប៉ុន្តែអ្វីដែលគ្រប់គ្នាទើសចិត្ត គឺ លោកមក Live លក់ពេល​នេះ ដូចតោង Background ថាងចេង ដើម្បីទាក់ទាញចំណាប់អារម្មណ៍ រហូតគ្រប់គ្នានាំគ្នា លើកឡើងបែបលេងសើច ថាសង្ឃថាងចេញលក់អនឡាញ។

យ៉ាងណាក្ដី នេះមិនមែន​ជា​លើកទី ១ នោះទេ សម្រាប់លោក Chi ដែល​លក់អនឡាញ ព្រោះ​កន្លងមក លោកក៏ធ្លាប់លើកបង្ហាញ​ផលិតផលជា​ច្រើន​មាន​តាំង​ពី ផលិតផលថែសម្រស់ ជា​ដើម៕

ប្រភព៖ Kenh14  

អត្ថបទថ្មី