ផ្លូវការ​! លោក​ Lee Tae Hoon លែង​ជា​គ្រូ​បង្វឹក​របស់​ក្លឹប​វីសាខា​ទៀត​ហើយ​

  • 2022-05-12 10:55:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​វីសាខា​បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ស្ដី​ពី​ព្រមព្រៀង​ចែក​ផ្លូវ​គ្នា​ជា​មួយ​លោក​ Lee Tae Hoon ក្នុង​ថ្ងៃ​នេះ​។

គ្រូ​បង្វឹក​ជនជាតិ​កូរ៉េខាងត្បូង​រូប​នេះ​ ត្រូវ​បាន​ក្លឹប​វីសាខា​ តែង​តាំង​ធ្វើ​ជា​គ្រូ​បង្វឹក​កាល​ថ្ងៃ​ទី​០៨ ខែ​ធ្នូ​ ឆ្នាំ​២០២១​។​

ខាង​ក្លឹប​បាន​អរគុណ​ទៅ​ដល់​លោក​គ្រូ​ Lee Tae Hon ដែល​បាន​ខិត​ខំ​ជួយ​ក្លឹប​កន្លង​មក​ និង​ជូន​ពរ​ឲ្យ​លោក​គ្រូ​បន្ត​ជោគជ័យ​ក្នុង​អាជីព​នៅ​ពេល​អនាគត​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ក្នុង​អាជីព​ជា​គ្រូ​បង្វឹក​ លោក​ Lee Tae Hoon ធ្លាប់​ធ្វើ​ជា​គ្រូ​បង្វឹក​របស់​ក្រុមជម្រើសជាតិ​កម្ពុជា​ ក្រុម​យុវជន​បាទី​ ក្លឹប​ Hoàng Anh Gia Lai ក្លឹប​ Tiffy Armyនិង​ក្លឹប​វីសាខា​នេះ​៕

អត្ថបទ៖ ហ៊ីម រស្មី

អត្ថបទពេញនិយម