មានស្រ្កាប់ម្ស៉ៅអង្ករប៉ុន្មានមុខនេះ​ ស្បែកមុខមានបញ្ហាអ្វីក៏អស់បារម្ភ

  • 2022-05-17 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដូចជាការលាងសម្អាតមុខ ប្រើប្រាស់ Toner និង ឡេផ្ដល់សំណើមអញ្ចឹងដែរ ការប្រើប្រាស់ស្ក្រាប់ ដើម្បីជម្រុះកោសិកាចាស់ៗក័ជាជំហានសំខាន់ក្នុងការថែទាំស្បែកផងដែរ។ គ្រប់ប្រភេទស្បែកត្រូវការ Exfoliator ព្រោះវាអាចជួួយអោយកោសិកាស្បែកថ្មីចេញមកកាន់តែរហ័ស។ ការប្រើប្រាស់ស្រ្កាប់ស្បែកមុខបានត្រឹមត្រូវអាចជួយកាត់បន្ថយកើតមុន បង្ការមិនអោយស្បែកឆាប់ចាស់ជ្រីវជ្រួញបានផងដែរ។ ស្រ្កាប់ប៉ុន្មានមុខអាចជួយបានគ្រប់ប្រភេទស្បែក៖

១. ម្ស៉ៅអង្ករ + ទឹកផ្កាកុលាប | ស្បែកមុខមុន

យកម្ស៉ៅអង្ករ ១ ទៅ ២ ស្លាបព្រាបាយ លាយជាមួយនឹងទឹកផ្កាកុលាបអោយក្លាយជាល្បាយខាប់ល្មម។ យកល្បាយដែលលាយរួច លាបអោយសព្វលើផ្ទៃមុខ ទុកប្រហែល ១០ នាទី។ ស្រ្កាប់មុខប្រភេទនេះអាចប្រើប្រាស់បាន ២ ទៅ ៣ ដងក្នុងមួយសប្ដាហ័។ Rose Water ប្រើបានគ្រប់ប្រភេទស្បែក។ វាជួយឱ្យស្បែកភ្លឺថ្លា និងមានសុខភាពល្អ។ ទឹកផ្កាឈូកក៏មានផ្ទុកប្រេង rose oil ដែលផ្តល់សារធាតុចិញ្ចឹមយ៉ាងខ្លាំងដល់ស្បែក។ យោងតាមការសិក្សា ប្រេងផ្កាកុលាបអាចជំរុញសកម្មភាពនៃកោសិកាស្បែក keratinocytes ។ កោសិកាស្បែកទាំងនេះជួយធ្វើឱ្យស្បែករបស់យើងប្រែជាតឹងណែន និងភ្លឺថ្លា រួមជាមួយនឹងការផ្តល់អត្ថប្រយោជន៍ប្រឆាំងនឹងការរលាកពេលកើតមុខ។

២. ម្ស៉ៅអង្ករ + ទឹកដោះគោស្រស់ | ស្បែកស្ងួត

យកម្សៅអង្ករមួយស្លាបព្រាបាយ រួចបន្ថែមទឹកដោះគោឆៅទៅក្នុងនោះ។ លាបលើផ្ទៃមុខ និងក ម៉ាស្សាថ្នមៗដោយចុងម្រាមដៃរបស់អ្នករយៈពេលពីរបីនាទី។ លាង​សម្អាត​នឹង​ទឹក​សាប។ អាចប្រើប្រាស់បាន ២-៣ ដង​ជា​រៀង​រាល់​សប្តាហ៍។ ទឹកដោះគោឆៅធ្វើការជា Toner ដ៏ល្អសម្រាប់ស្បែករបស់យើង។ វា​ជួយ​ពង្រឹង​ភាព​បត់បែន​តាម​ធម្មជាតិ​របស់​ស្បែក​យើង។ ទឹកដោះគោឆៅអាចប្រើសម្រាប់គ្រប់ប្រភេទស្បែក ប៉ុន្តែវាមានប្រសិទ្ធភាពជាពិសេសសម្រាប់អ្នកដែលមានស្បែកស្ងួត។ នៅពេលប្រើលើស្បែក ទឹកដោះគោអាចចូលជ្រៅទៅក្នុងស្រទាប់ស្បែក និងចិញ្ចឹមកោសិកាស្បែក ដើម្បីជួយជួសជុលស្បែកដែលខូច។ សារធាតុរ៉ែមានសារៈសំខាន់ណាស់សម្រាប់ស្បែករបស់យើង។

៣. ម្ស៉ៅអង្ករ + ប្រទាលកន្ទុយក្រពើ | ស្បែកខ្សោយ

លាយម្សៅអង្ករមួយស្លាបព្រាបាយ និងជែល aloe vera ស្រស់មួយចំនួន។ ប្រសិនបើវាក្រាស់ពេក បន្ថែមទឹកខ្លះ ហើយលាយម្តងទៀត។ លាប​ល្បាយ​នេះ​ឱ្យ​សព្វ​ពេញ​ផ្ទៃមុខ ក និង​ក រួច​លាប​លើ​ស្បែក​ថ្នមៗ​រយៈពេល​ប៉ុន្មាន​នាទី។ រង់ចាំ 5-8 នាទី មុនពេលលាងចេញជាមួយនឹងទឹកស្អាត។ អាចប្រើប្រាស់បាន ពីរដង ឬបីដងក្នុងមួយសប្តាហ៍។ Aloe vera មានអត្ថប្រយោជន៍ដ៏អស្ចារ្យសម្រាប់ស្បែករបស់យើង។ វា​ជួយ​ធ្វើឱ្យ​ស្បែក​ដែល​ខ្មៅ​ស្រអាប់​និង​គ្មាន​ជីវិត​ឡើងវិញ និង​ធ្វើឱ្យ​ស្បែក​ទន់​រលោង និង​ភ្លឺ​ឡើងវិញ​ដោយ​ប្រើ​ជាប្រចាំ​។ អ្វីដែលល្អបំផុតនោះគឺថា aloe vera បំពេញមុខងាររបស់វាដោយមិនស្ទះរន្ធញើស ដូច្នេះហើយអាចប្រើបានដោយសុវត្ថិភាពសូម្បីតែនៅលើស្បែកដែលងាយប្រតិកម្ម។

សម្រាប់មិត្តនារីដែលមិនសូវជាមានពេលដើម្បីធ្វើម៉ាស DIY បែបនេះនោះ ក៏អាចរកមើលស្រ្កាប់ម្ស៉ៅអង្ករពី​ Dai Khmer តាមរយៈការឡាយពីគេហទំព័រហ្វេសបុកផ្លូវការរបស់ Riel Deal នៅថ្ងៃព្រហស្បត្ត៏នេះកុំខានណា៕

ចុចអានបន្ត៖

អត្ថបទ៖ Iv Madalen