វ័យឪពុក-ម្តាយកំពុងពេញស្រលាញ់! នេះហើយសិស្សសាលាបាត់បង់ជីវិតនៅក្នុងការបាញ់ប្រហារនៅអាមេរិក

  • 2022-05-26 02:24:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យ៉ាងហោចណាស់ មានក្មេងសិស្សសាលាចំនួន១៩នាក់ និងគ្រូបង្រៀន២នាក់បានស្លាប់នៅក្នុងការបាញ់ប្រហារនៅសាលាបឋមសិក្សាមួយនៅភាគខាងត្បូងរដ្ឋតិចសាស់ សហរដ្ឋអាមេរិក កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២។

ក្រុមមន្ត្រីបាននិយាយថា ខ្មាន់កាំភ្លើងអាយុខ្ទង់ ១៨ឆ្នាំបានបើកការបាញ់ប្រហារនៅសាលាបឋមសិក្សា Robb ក្នុងទីក្រុង Uvalde មុនពេលត្រូវបានបាញ់សម្លាប់ ដោយស្របតាមការអនុវត្តច្បាប់។ ក្រុមអ្នកស៊ើបអង្កេតបាននិយាយថា ជនសង្ស័យមានកាំភ្លើងខ្លីមួយដើម កាំភ្លើងបាញ់ស្វ័យប្រវត្តិ AR-15។

នៅក្នុងសុន្ទរកថាមួយពីសេតវិមាន ប្រធានាធិបតីអាមេរិកលោក Joe Biden បាននិយាយថា លោកពិតជាហត់នឿយទៅនឹងការបាញ់ប្រហារ ខណៈដែលបានអំពាវនាវឱ្យមានច្បាប់គ្រប់គ្រងការប្រើប្រាស់កាំភ្លើង។ ទង់ជាតិ​នៅ​សេតវិមាន និង​អគារ​សហព័ន្ធ​ផ្សេងទៀត​របស់​សហរដ្ឋ​អាមេរិក ត្រូវ​បានបង្ហូតចុះនៅ​ត្រឹមពាក់​កណ្តាល​ ​ជា​ការកាន់ទុក្ខ​ដល់​ជនរងគ្រោះ​នៅទីក្រុង Uvalde។

គិតមកទល់ពេលនេះ សិស្សសាលាដែលបានរងគ្រោះបាត់បង់ជីវិត ត្រូវបានបង្ហាញអត្តសញ្ញាណខ្លះៗហើយ រួមទាំងគ្រូបង្រៀនម្នាក់ដែលត្រូវខ្មាន់កាំភ្លើងបាញ់ ក្នុងខណៈពេលដែលព្យាយាមចូលទៅការពារកូនសិស្សរបស់ខ្លួន៕

រូបភាពសិស្សផ្សេងទៀតដែលបាត់បង់ជីវិតនៅក្នុងបាញ់ប្រហារនៅសាលាបឋម សហរដ្ឋអាមេរិក

ប្រភព៖ CNN   ប្រែសម្រួល ៖ សង្ហា

អត្ថបទថ្មី