អត្ថន័យនៃការពាក់ចិញ្ជៀនតាមម្រាមដៃរបស់មនុស្សម្នាក់ៗ
- 2022-05-31 02:20:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អត្ថន័យនៃការពាក់ចិញ្ជៀនតាមម្រាមដៃរបស់មនុស្សម្នាក់ៗ
ចន្លោះមិនឃើញ
បើយោងតាមក្បួនតម្រាចាស់បុរាណ ការជ្រើសរើសពាក់ចិញ្ចៀនលើម្រាមដៃណាមួយសុទ្ធតែមានបង្កប់អត្ថន័យពិសេស និង ដាច់ដោយឡែកពីគ្នា។ ជាមួយគ្នានេះដែរ អ្នកក៏អាចជ្រើសរើសម្រាមដៃសម្រាប់ពាក់ចិញ្ចៀន ដើម្បីបង្ហាញពីសារដែលអ្នកអាចចង់ប្រាប់ទៅមនុស្សជុំវិញខ្លួនដូចខាងក្រោមនេះ៖
មេដៃ
មេដៃគឺជាម្រាមដៃតែមួយគត់ដែលមិនមានទំនាក់ទំនងជាមួយព្រះក្រិក។ វាត្រូវបានគេជឿថាជានិមិត្តរូបនៃឆន្ទៈ និងការអះអាងខ្លួនឯង។ ចិញ្ចៀនមេដៃនៅលើដៃទាំងពីរត្រូវបានបម្រុងទុកសម្រាប់តែថ្នាក់ខ្ពស់ប៉ុណ្ណោះ។ វាត្រូវបានគេមើលឃើញថាជានិមិត្តសញ្ញានៃភាពមានបាន និងតំណាងឱ្យទ្រព្យសម្បត្តិ ដោយសារតែការពិតវាត្រូវចំណាយកាន់តែច្រើនដើម្បីបង្កើតចិញ្ចៀនមេដៃ ព្រោះជាធម្មតា វាមានទំហំធំជាងម្រាមដទៃ។
ចង្អុលដៃ
ចិញ្ចៀនដែលពាក់លើម្រាមចង្អុលទាំងពីរត្រូវបានរក្សាទុកសម្រាប់រាជវង្ស។ ដោយហេតុអ្នកចូលគាល់នឹងលុតជង្គង់នៅចំពោះមុខព្រះមហាក្សត្រ ឬម្ចាស់ក្សត្រី ហើយថើបចិញ្ចៀននៅលើម្រាមដៃចង្អុលរបស់ពួកគេ ជាសញ្ញានៃការគោរព។ សព្វថ្ងៃនេះ វាគឺជាកន្លែងដ៏ល្អមួយដើម្បីបង្ហាញនូវស្ទីលនៃការស្លៀកពាក់ផ្ទាល់ខ្លួនប៉ុណ្ណោះ។
ម្រាមដៃកណ្ដាល
ម្រាមដៃកណ្តាលត្រូវបានគេគិតថាតំណាងឱ្យការទទួលខុសត្រូវ តុល្យភាព និងការស្វែងរកភាពផ្ទាល់ខ្លួន។ ការពាក់ចិញ្ចៀននៅលើម្រាមដៃកណ្តាលទាំងពីរមិនមានអត្ថន័យច្រើននោះទេ។ ដូច្នេះហើយ វាជាកន្លែងដ៏ល្អមួយក្នុងការពាក់ចិញ្ចៀនពេជ្ររបស់អ្នកតាមដែលអ្នកចង់បាន។
ម្រាមដៃនាង
ម្រាមដៃចិញ្ចៀនតំណាងឱ្យសេចក្តីស្រឡាញ់ដ៏អស់កល្ប ភាពច្នៃប្រឌិត និងភាពស្រស់ស្អាត។ ម្រាមដៃចិញ្ចៀនខាងឆ្វេងគឺជាម្រាមដៃចិញ្ចៀនភ្ជាប់ពាក្យនៅក្នុងចក្រភពអង់គ្លេស។ នៅប្រទេសលោកខាងលិចភាគច្រើន ម្រាមដៃនេះត្រូវបានបម្រុងទុកសម្រាប់ចិញ្ចៀនអាពាហ៍ពិពាហ៍ និងចិញ្ចៀនភ្ជាប់ពាក្យ។
ម្រាមកូនដៃ
ម្រាមដៃកូនជាដំណាងឱ្យវិចារណញាណ ភាពវៃឆ្លាត និងការបញ្ចុះបញ្ចូល។ ការពាក់ចិញ្ចៀននៅលើម្រាមកូនដៃជាដំណាងអោយអាជីពការងារនៅក្នុងវិស័យ វិស្វកម្ម ឬបរិស្ថានវិទ្យា។
ត្រូវចិត្តខ្លាំងម៉ាច់ម៉ង៎ សម្រាប់មិត្តនារីដែលចង់បន្ថែមស្ទីលផ្ទាល់ខ្លួនតាមរយៈគ្រឿងអលង្កការស្រស់ស្អាត មានគុណភាពខ្ពស់ កុំភ្លេចទស្សានាការ Live ពី គេហទំព័រហ្វេសប៊ុកផ្លូវការរបស់ Riel Dealនៅរៀងរាល់ថ្ងៃព្រហស្បតិ៍ វេលាម៉ោង ៧ យប់ណា៕
ចុចអាចបន្ត៖