ប្លែកមែន! សត្វតោមួយក្បាលនេះ មានរោមនិងសក់គួរឱ្យចាប់អារម្មណ៍ មើលទៅសង្ហាដូចតួកូរ៉េ!

  • 2022-06-01 02:46:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សត្វតោមួយក្បាលនៅក្នុងសួនសត្វមួយកន្លែងក្នុងប្រទេសចិន កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ប្រជាជននៅតំបន់នោះ រួមទាំងមហាជនរាប់លាននាក់នៅក្នុងប្រព័ន្ធបណ្តាញសង្គម។

Hang Hang គឺជាឈ្មោះសត្វតោមួយក្បាល ដែលកំពុងរស់នៅសួនសត្វ ក្នុងទីក្រុងក្វាងចូវ ប្រទេសចិន។ អ្វីដែលគេចាប់អារម្មណ៍ចំពោះសត្វតោមួយក្បាលនេះ គឺដោយសារតែម៉ូតសក់និងរោមរបស់វា ដែលមើលទៅប្លែកមែនទែន។ បើតាមការឱ្យដឹងពីអ្នកថែសួនសត្វ បានឱ្យដឹងថាដោយសារតែសីតុណ្ហភាព ឡើងកម្តៅដល់ ៣២អង្សារសេ ទើបធ្វើឱ្យសក់និងរោមរបស់តោ Hang Hang បានប្រែក្លាយដូច្នេះ។

សត្វតោ Hang Hang បានទាក់ទាញមនុស្សជាច្រើនទៅទស្សនាសួនសត្វដែលវាកំពុងនៅ ដោយសារតែរូបរាង ម៉ូតសក់ និងរោមរបស់វា មើលទៅគួរឱ្យចាប់អារម្មណ៍ ខុសប្លែកពីសត្វតោដទៃទៀតនៅលើពិភពលោក៕

ប្រភព៖ Metro   ប្រែសម្រួល ៖ សង្ហា