សម្រង់សម្ដីបង្កប់ន័យអស្ចារ្យរបស់សមាជិក BTS ទាំង ៧ នៅ សេតវិមាន White House

  • 2022-06-01 03:54:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វត្តមាន​នៅក្នុងសេតវិមាន White House របស់ BTS រដ្ឋធានីវ៉ាស៊ីងតោន សហរដ្ឋអាមេរិក បាន​កត់ត្រាជា​ប្រវត្តិសាស្ត្រអស្ចារ្យបំផុតមិនធ្លាប់មានពីមុនមក សម្រាប់តារាអាស៊ីដ៏មានឥទ្ធិពល។ ជាក់ស្ដែងបង្ហាញមុខក្នុងពេលនេះ BTS ក៏បាន​ឡើង​ថ្លែងសុន្ទរកថាមានន័យ ក៏ដូចជាតបនូវសំណួរមួយចំនួន​នៅពីមុខអ្នកកាសែតជា​ច្រើននាក់។

ទោះបីជាសន្និសីទកាសែតមិនមាន​រយៈពេល​យូរ ប៉ុន្តែសមាជិកទាំងអស់បាន​លើកឡើងចំៗ និងបង្កប់ខ្លឹមសារគ្រប់គ្រាន់ ជាការបញ្ចេញសំឡេងតបទៅនឹងអ្វីដែលខ្លួន ក៏ដូចជាមនុស្សជា​ច្រើននៅជុំវិញពិភពលោក ពិសេសអាស៊ីចង់បាន។

យ៉ាងណាមិញ ជាកិច្ចចាប់ផ្ដើម Karine Jean-Pierre ដែលជា Press Secretary បាន​បើកពិធីដោយនិយាយថា៖ «អ្នកទាំងអស់គ្នាមួយចំនួន ប្រហែលជាបានស្គាល់ BTS ថាជាអ្នកឈរឈ្មោះដណ្ដើមពាន Grammy ហើយ ពួកគេ​ក៏ជា​បុគ្គលសំខាន់ក្នុងនាមជាទូតយុវជនដែរ»។

១. RM

ចូលដល់ពេល​សមាជិក BTS ឡើងនិយាយម្ដង ដោយផ្ដើមដំបូងពីមេក្រុម RM៖ «ជាកិត្តិយសណាស់ដែលត្រូវបានអញ្ជើញមកកាន់ សេតវិមាន White House ថ្ងៃនេះ ដើម្បីពិភាក្សាពីបញ្ហាសំខាន់ នៃឧក្រិដ្ឋកម្មស្អប់អាស៊ី ការដាក់បញ្ចូលអាស៊ី និងភាពសម្បូរបែបផ្សេងទៀត»។

២. Jin

«ថ្ងៃនេះ ជាថ្ងៃចុងក្រោយនៃ AANHPI Heritage Month ហើយពួកយើងបានចូលរួមជាមួយនឹង​ White House ដើម្បីឈរជាមួយAANHPI Communtyនិងសាទរដោយក្ដីអំណរ»។

៤. Jimin

«យើងរងការបំផ្លិចបំផ្លាញ ដោយសារការកើនឡើងនៃឧក្រិដ្ឋកម្មស្អប់ខ្ពើមនាពេលថ្មីៗនេះ រួមទាំងឧក្រិដ្ឋកម្មស្អប់ជនជាតិអាមេរិក-អាស៊ីផងដែរ ហើយវត្តមាននៅ White House ពេល​នេះ គឺ​ដើម្បីបញ្ឈប់បញ្ហានេះ និងគាំទ្របុព្វហេតុ ពួកយើងចង់ឆ្លៀតឱកាសនេះ ដើម្បីបញ្ចេញសម្លេងខ្លួនឯងម្តងទៀត»។

៣. J-Hope

«យើងមកថ្ងៃនេះ​ ក៏ចង់អរគុណដល់ ARMY អ្នកគាំទ្ររបស់យើងនៅជុំវិញពិភពលោក អ្នកដែលមានសញ្ជាតិ និងវប្បធម៌ខុសគ្នា ហើយប្រើភាសាខុសគ្នា។ យើងពិតជាមាន​សេចក្ដីសោមនស្សជា​ខ្លាំង ពិតជាអរគុណខ្លាំងណាស់»។

៥. Jungkook

«យើង​នៅ​តែ​មាន​អារម្មណ៍​ភ្ញាក់​ផ្អើល​ដែល​តន្ត្រី​បង្កើត​ឡើង​ដោយតារា​កូរ៉េ​ខាង​ត្បូង​ ជ្រាបចូលក្នុងចិត្ត​មនុស្ស​ជា​ច្រើន​នៅជុំវិញ​ពិភពលោក ដោយ​ឆ្លង​កាត់​ភាសា និង​ឧបសគ្គ​វប្បធម៌។ យើងជឿថាតន្ត្រី តែងតែក្លាយជាការបង្រួបបង្រួមដ៏អស្ចារ្យ និងបង្ហាញពីអ្វីៗទាំងអស់»។

៦. Suga

«គ្មានអ្វីខុសទេដែលមានកត្តាខុសគ្នា! ភាពស្មើគ្នាចាប់ផ្ដើម នៅពេលដែលយើងបើកចិត្ត និងប្រឈម​នឹង​ភាពខុសគ្នារបស់យើង»។

៧. V

«យើងសង្ឃឹមថា​ ថ្ងៃនេះ​គឺជាជំហានមួយទៀត ដែលអាចឆ្ពោះទៅកាន់ការគោរព និងយោគយល់គ្នាទៅវិញទៅមក ហើយគ្រប់គ្នាគឺសុទ្ធតែ​មាន​តម្លៃទាំងអស់»។

ទស្សនាវីដេអូទាំងស្រុងដូចខាងក្រោម៖

ការលើកឡើងរបស់ BTS ពិតជា​បាន​ធ្វើឲ្យសន្និសីទកាសែតទាំងមូលពេញ​ដោយពេលវេលាមានន័យ ហើយក៏បាន​ធ្វើឲ្យអ្នកគាំទ្រទាំងអស់មាន​មោទកភាពខ្ពស់ ក៏ដូចជារំភើបដែរ។ ជាចុងបញ្ចប់ អ្នកសារព័ត៌មានទាំងអស់ បាន​សម្ដែង​ការសាទរ​ និងបង្ហាញក្ដីស្រឡាញ់ទៅកាន់យុវជនទាំង ៧រូបនេះ ពេញទំហឹង៕

អត្ថបទ៖ ធារី

អត្ថបទពេញនិយម