តារាខ្មែរប៉ុន្មានដួង ផ្អើលបាក់ទឹកបាក់ដីតែងខ្លួនតាម Gangubai Kathiawadi ស្អាតលេចធ្លោ

  • 2022-06-06 02:48:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Gangubai Kathiawadi ខ្សែភាពយន្ដ ឥណ្ឌា ដែលទស្សនិកជនគ្រប់ទិសទីជុំវិញពិភពលោក ផ្អើលទស្សនារឿងល្អឯកមួយនេះ សូម្បីតែនៅក្នុងប្រទេសកម្ពុជាក៏ផ្ទុះមិនធម្មតា ក្នុងនោះសិល្បការិនីកម្ពុជាប៉ុន្មានដួងបាននាំគ្នាតុបតែងខ្លួនដូចតួអង្គស្រីក្នុងរឿងមួយនេះ។

មួយរយៈចុងក្រោយនេះសន្ទុះអ្នកតាមដានទស្សនាខ្សែភាពយន្ដខ្នាតធំរបស់ ឥណ្ឌា គឺរឿង Gangubai kathiawadi មានការកើនឡើងជាលំដាប់ ហើយផ្អែកទៅលើសម្ដីអ្នកបានទស្សនាថារឿងនេះពិតជាជក់ចិត្តខ្លាំងបំផុត ដែលបានដកស្រង់ចេញពីរឿងពិតស្ត្រីឥណ្ឌាម្នាក់ រកស៊ីផ្លូវភេទដើម្បីសុខុមាលភាពកុមារកំព្រា និងស៊េរីភាពស្ត្រីរកស៊ីផ្លូវភេទ

ទន្ទឹមនឹងភាពល្បីល្បាញរបស់ Gangubai Kathiawadi សង្កេតឃើញថាតារាល្បីៗកម្ពុជាប៉ុន្មានដួង បានសម្រុកនាំគ្នាតុបតែងខ្លួនតាមតួស្រីក្នុងរឿងនេះយ៉ាងស្រស់ និងប្លែកភ្នែក ក្នុងនោះរួមមាន អ្នកនាង ខាត់ សុឃីម, កញ្ញា មាន សូនីតា ,កញ្ញា ប៊ូ ច័ន្ទដាណេត, តារាម៉ូដែល ហង្ស ម៉ានីតា ជាដើម

យ៉ាងណាមិញ Gangubai kathiawadi ត្រូវបានចាក់ផ្សាយផ្ដាច់មុខនៅលើ Netflix ដែលមានទស្សនិកជនជាច្រើន ប្រទេសកំពុងសម្រុកទស្សនារឿងល្អឯកមួយនេះ។ បច្ចុប្បន្ន រឿងនេះបានវាយទីផ្សារអាស៊ីក្នុងរួមមានប្រទេសថៃ និងប្រទេសកម្ពុជា៕

កញ្ញា ហង្ស ម៉ានីតា
អ្នកនាង ខាត់ សុឃីម
កញ្ញា មាន សូនីតា
កញ្ញា ប៊ូ ច័ន្ទដាណេត
កញ្ញា មាន សូនីតា

អត្ថបទ៖ Kesor