កម្មវិធី​​ឆ្លាត​វៃ​មួយ​របស់​ Smart ទោះបី​អត់អ៉ឺនធើណិត ក៏​បញ្ចូល​លុយ​ចូល​ដែរ​ និង​មានឱកាសឈ្នះលុយសុទ្ធ១ម៉ឺនដុល្លារ

  • 2022-06-13 04:02:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គេសង្កេតឃើញថាជាទូទៅ​អ្នក​ប្រើប្រាស់​ទូរសព្ទ​ដៃនៅកម្ពុជា ​តែង​តែជ្រើស​យកវិធីសាស្រ្ត​បញ្ចូលទឺកប្រាក់​ដាក់ក្នុង​ស៊ីមកាត​របស់​ពួកគេ​តាម​រយៈ​របៀប​ផ្សេងៗ​គ្នា​តាម​ចំណង់ចំណូលចិត្តដូចជា៖ អនឡាញ , ម៉ាស៊ីន ATM, ម៉ាស៊ីន PayGo និង​ SmartLuy ជាដើម​។ ចំពោះ​វិធីថ្មី​អ្នក​ប្រើប្រាស់​អាច​មាន​ជម្រើស​ទោះបី​អត់អ៉ឺនធើណិត ក៏​បញ្ចូល​លុយ​ចូល​ដែរ​ និង​មានឱកាសឈ្នះលុយសុទ្ធ១ម៉ឺនដុល្លារថែម​ទៀត​ផង​។​

លោក យស សំណព្វ មានតួនាទីជា Acting Head of Customer Experiences & Digital Touchpoint ធ្វើ​បទបង្ហាញ​នៅក្នុងកម្មវិធី Smart Consumers Event បាន​លើកឡើង​ថា៖ សម្រាប់កម្មវិធី SmartNas ជំនាន់ 3.0 នឹង​​ក្លាយ​ទៅ​ជា​ជំនួយការ​ឌីជីថល​ឆ្លាតវៃ ដោយការ​បន្ថែម​នូវមុខងារ​ភ្ជាប់ជាមួយនឹង​ធនាគារជាច្រើនដូចជា VISA, Master Card, Unionpay និង​ JCB ផ្ដល់ភាពងាយស្រួល ចំណេញ ពេលវេលា ឆាប់រហ័សតាម​រយៈ​គណនី​ធនាគារ​ទាំង​នោះ​។

លើសពីនេះ​ទៀតនោះ អតិថិជនប្រើប្រាស់ធនាគារ ABA ក៏អាចធ្វើការភ្ជាប់ គណនី ABA Pay ចូលទៅក្នុង SmartNas បានផងដែរ។ វាមានភាពងាយស្រួលដូចគ្នាទៅហ្នឹង កាតធនាគារដែរ ដែលមុខងារទាំងពីរនេះ និង អនុញ្ញាតអោយ អតិថិជន អាចធ្វើការ បញ្ចូលលុយទូរសព្ទ ដោយមិនចាំបាច់ចាកចេញពី SmartNas app និង អាចបញ្ចូលលុយបានដោយមិនចាំបាច់ មានអ៉ិនធឺណិត។

ជាងនេះទៀតជាមួយនឹងប្រូម៉ូសិនថ្មី បញ្ចូលលុយតាម E-Top Up ហើយឈ្នះ លោកអ្នក​គ្រាន់តែ​បញ្ចូលទឹកប្រាក់ចាប់ពី ១,២៥ ដុល្លារ ឬ ៥០០០ រៀលឡើងទៅ នឹង​មានឱកាសឈ្នះរង្វាន់ធំ​ជាទឹកប្រាក់​រហូត​ដល់ទៅ ១ ម៉ឺនដុល្លារ​ឯណោះ និងរង្វាន់ផ្សេងៗទៀតដូចជា លុយសុទ្ធ 100 ដុល្លារ ទូរសព្ទឆ្លាតវៃ OPPO Find Series, OPPO Reno Series, Smart Hero សរុប រាប់រយគ្រឿង និង ទិន្នន័យអ៉ិនធឺណិតរាប់លានរង្វាន់។

កម្មវិធី SmartNas ជំនាន់ 3.0 បានអភិវឌ្ឍន៍និងបន្ថែមមុខងារទំនើបៗជាច្រើនដើម្បីដោះស្រាយរាល់ តម្រូវការរបស់លោកអ្នក ទិញលេខទូរស័ព្ទជា e-SIM នឹងដាក់អោយដំណើរការភ្លាមៗ បញ្ចូលឬឆែកមើលលុយទូរស័ព្ទ ឆែកមើលប្រវត្តិប្រើប្រាស់ ទទួលបានការបញ្ចុះតម្លៃ SmartVIP ពីហាងជាច្រើន ទិញហ្គេមអាយធឹមឡូយនិងមុខងារទំនើបជាច្រើន មាននៅក្នុង SmartNas ជំនាន់ថ្មីនេះ។

​ចំពោះរបៀបប្រើប្រាស់​កម្មវិធី SmartNas សូមមើលវីដេអូណែនាំ៖

គ្រប់យ៉ាងត្រូវបានគ្រប់គ្រងជាមួយ ស្មាតណាស់! ដោនឡូតដោយឥតគិតថ្លៃតាមរយៈ www.smart.com.kh/SmartNas

បញ្ចូលលុយតាម SmartNas ចាប់ពី 1.25 ដុល្លារពេលនេះដើម្បីឈ្នះ! បញ្ចូលលុយតាមលីងនេះ៖ www.smart.com.kh/km/Top-up

អត្ថបទ៖ រក្សា

អត្ថបទពេញនិយម