ចូលរួមសោកស្ដាយបំផុត! ឪពុករបស់ មាន សូនីតា ទទួលមរណភាពហើយ

  • 2022-06-15 03:54:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ កញ្ញា មាន សូនីតា បាន​បង្ហោះប្រកាសលើគណនី និងទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា ឪពុករបស់នាង​បាន​ទទួលមរណភាពហើយ។

ដំណឹង​នេះ​បាន​ធ្វើឲ្យអ្នកគាំទ្រ ពិសេស​មិត្តៗរួមអាជីពសិល្បៈចូលរួមសម្ដែងការសោកស្ដាយជា​ខ្លាំង​ចំពោះ​ការបាត់បង់ដ៏ធំធេងនៅពេល​នេះ។ ទោះជាយ៉ាងណា គេនៅពុំទាន់​ដឹង​នៅឡើយទេពីព័ត៌មាន​ច្បាស់ការបន្ថែម​ទាក់ទងនឹង​ការស្លាប់របស់ឪពុក តារាស្រីរូបនេះ។

យ៉ាងណាមិញ សង្កេតឃើញផងដែរថា​ មានបុគ្គលល្បីជា​ច្រើននាក់បាន​សម្ដែងការសោកស្ដាយ រួមមានតាំងពី ម៉ានិត ដែល​ជាមិត្តល្អប្អូនល្អ, កញ្ញា ឌួង ហ្សូរីដា, កញ្ញា សុភ័ក្ត្រ កុសុម៉ា, លោក លៀក លីដា, កញ្ញា ហេង ចន្ថា,​ លោក អេឡិចដូហ្វី, លោក សេង មង្គលជាដើម៕