ភ្នាក់ងារ៖ Neymar នៅតែចង់បន្តជាមួយ PSG ទោះមានពាក្យចចាមអារ៉ាមនឹងការចាកចេញក៏ដោយ
- 2022-06-23 11:26:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភ្នាក់ងារ៖ Neymar នៅតែចង់បន្តជាមួយ PSG ទោះមានពាក្យចចាមអារ៉ាមនឹងការចាកចេញក៏ដោយ
ចន្លោះមិនឃើញ
លោក Wagner Ribeiro ភ្នាក់ងារកីឡាកររបស់ខ្សែប្រយុទ្ធ Neymar បាននិយាយទៅកាន់ Goal នៅក្នុងថ្ងៃនេះថា ទោះជាមានពាក្យចចាមអារ៉ាមទាក់ទងនឹងការចាកចេញយ៉ាងក៏ដោយ តែជំហររបស់ Neymar គឺច្បាស់លាស់គឺចង់បន្តនៅជាមួយ Paris Saint Germain ទៀត។
លោក Wagner បាននិយាយថា៖" ទោះជាមានពាក្យចចាមអារ៉ាមទាក់ទងនឹងការចាកចេញយ៉ាងក៏ដោយតែ Neymar គឺគេកំពុងតែផ្ដោតលើតែ PSG ទេគេចង់ឈ្នះ Champions League នៅទីនោះ។ គេកំពុងតែធ្វើការចាប់យកក្ដីស្រមៃរបស់គេសារជាថ្មីហើយ "។
ទាក់ទងនឹងរឿងរ៉ាវទាំងនេះ Neymar ត្រូវបានសារព័ត៌មានជាច្រើនចុះផ្សាយថា PSG មានគោលបំណងលក់គេចេញឲ្យតែក្លឹបណាឲ្យត្រូវថ្លៃ ប៉ុន្តែជំហរ Neymar គឺធ្លាប់បញ្ជាក់ច្បាស់ប៉ុន្មានដងហើយថាគេនៅតែបន្តជាមួយ PSG ៕