FIFA អនុញ្ញាត​ឲ្យ​មួយ​ក្រុម​នាំ​យក​កីឡាករ​ ២៦នាក់​ សម្រាប់​ប្រកួត​ World Cup 2022

  • 2022-06-24 12:21:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

FIFA បាន​ធ្វើ​ការ​សម្រេច​អនុញ្ញាត​ឲ្យ​មួយ​ក្រុម​ជម្រើស​ជាតិ​ នាំ​យក​កីឡាករ​របស់​ខ្លួន​ចំនួន​២៦នាក់​ សម្រាប់​ចូល​រួម​ក្នុង​ការ​ប្រកួត​ FIFA World Cup 2022 នៅ​ឯ​ប្រទេស​កាតា​។

តាម​ពិត​ទៅ​ការ​ប្រកួត​ World Cup លើក​មុន​ៗ​គឺ​ FIFA អនុញ្ញាត​ឲ្យ​មួយ​ក្រុម​នាំ​យក​កីឡាករ​ ២៣នាក់​មក​ប្រកួត​ប៉ុណ្ណោះ​ តែ​ដោយ​សារ​តែ​បញ្ហា​កើត​ឡើង​ដោយ​សារ​តែ​វិបត្តិ​កូវីដ-១៩ កន្លង​ទៅ​នេះ​ FIFA ក៏​សម្រេច​បង្កើន​ចំនួន​កីឡាករ​យក​មក​ប្រកួត​រហូត​ទៅ​ដល់​២៦នាក់​ ក្នុង​មួយ​ក្រុម​។

នៅ​ក្នុង​កីឡាករ​២៦នាក់​ នោះ​គឺ​កីឡាករ​ចំនួន​ ១១នាក់​ ជា​កីឡាករ​បង្គោល​សម្រាប់​ចូល​លេង​ និង​កីឡាករ​ចំនួន​១៥នាក់​ទៀត​ គឺ​ជា​កីឡាករ​បម្រុង​សម្រាប់​ត្រៀម​ដូរ​ក្នុង​ពេល​ប្រកួត​។

ការ​បង្កើន​ចំនួន​កីឡាករ​រហូត​ទៅ​ដល់​២៦នាក់​នេះ​ គឺ​ដូច​ជា​អ្វី​ដែល​លោក​ Gareth Southgate អ្នកចាត់ការ​ក្រុម​ជម្រើសជាតិ​អង់គ្លេស​ស្នើ​សុំ​កាល​ពី​ខែ​មេសា​ ឆ្នាំ​២០២២​កន្លង​ទៅ​នេះ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា FIFA World Cup 2022 នឹង​ធ្វើ​នៅ​ប្រទេស​កាតា​ ដោយ​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា​ ដល់​ថ្ងៃ​ទី​១៨ ខែ​ធ្នូ​ ឆ្នាំ​២០២២៕

ប្រភព៖ BBC | FIFA   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម