អ្នកគាំទ្រ Spurs ម្នាក់ដុតអាវ Eriksen ចោល ក្ដៅចិត្តរឿងផ្លាស់ទៅ Man Utd
- 2022-07-06 03:04:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកគាំទ្រ Spurs ម្នាក់ដុតអាវ Eriksen ចោល ក្ដៅចិត្តរឿងផ្លាស់ទៅ Man Utd
ចន្លោះមិនឃើញ
អ្នកគាំទ្ររបស់ Spurs ម្នាក់បានបង្ហាញការមិនសប្បាយចិត្តដោយដុតអាវរបស់ Christian Eriksen ចោល បន្ទាប់ពីរូបគេសម្រេចទៅចូលរួមជាមួយ Manchester United។
កីឡាករសញ្ជាតិដាណឺម៉ាកវ័យ៣០ឆ្នាំគ្រោងនឹងចុះកុងត្រារយៈពេល៣ឆ្នាំជាមួយបិសាចក្រហម បន្ទាប់ពីចាកចេញពីក្លឹប Brenford ដោយគ្មានតម្លៃខ្លួន។ Eriksen ដែលធ្លាប់ចំណាយពេល៧ឆ្នាំជាមួយ Spurs មុនពេលផ្លាស់ទៅ Inter Milan ក្នុងឆ្នាំ២០២០ ពេលនេះត្រូវឆ្លងកាត់ការពិនិត្យសុខភាពសិនមុនពេលចុះកុងត្រាជាផ្លូវការ។
Eriksen បានចាកចេញពី Inter បន្ទាប់ពីមានបញ្ហាបេះដូងដែលតម្រូវមិនអាចលេងបាល់បានក្នុងប្រទេសអ៊ីតាលី។ ក្រោយពីសុខភាពហាក់ធូរស្រាលឡើងវិញ លោក Dane Thomas Frank ដែលជាជនជាតិដាណឺម៉ាកដូចគ្នាបានផ្ដល់កុងត្រារយៈពេលខ្លីឲ្យ Eriksen លេងជាមួយក្លឹប Brentford និងចង់ចុះកុងត្រាជាកីឡាករអចិន្ត្រៃយ៍នៅរដូវក្ដៅនេះ។
ប៉ុន្តែពេលនេះកីឡាករវ័យ៣០ឆ្នាំបានចាកចេញពី Brentford ចង់ទៅលេងជាមួយ United ដែលកំពុងស្ថិតក្រោមការដឹកនាំរបស់លោក Erik ten Hag។ ការទៅចូលរួមជាមួយក្រុមប្រជែងបែបនេះ បានធ្វើឲ្យអ្នកគាំទ្រ Spurs ម្នាក់មិនសប្បាយចិត្តរហូតដល់ថ្នាក់ដុតអាវមានឈ្មោះ Eriksen ចោលទៀតផង៕