មកដឹងឈ្មោះ និងអាយុពិតតួសំខាន់នៃរឿង «Love Like The Galaxy»
- 2022-07-18 06:18:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងឈ្មោះ និងអាយុពិតតួសំខាន់នៃរឿង «Love Like The Galaxy»
ចន្លោះមិនឃើញ
ភាពយន្តភាគបុរាណចិន "Love Like The Galaxy” បានចេញផ្សាយកាលពីដើមខែកក្កដា ឆ្នាំ២០២២ ដែលជារឿងដកស្រង់ចេញពីប្រលោមលោក "Xing Han Can Lan, Xing Shen Xhi Zai" របស់អ្នកនិពន្ធ Guan Xin Se Luan។
សន្ទុះនៃការគាំទ្រ ពិតពុំមែនជារឿងលេងសើចឡើយ ព្រោះក្រោយពេលចាក់បញ្ចាំងភ្លាម ក៏ស្រាប់តែមានអ្នកចូលទស្សនាជាច្រើន មិនថាក្នុងប្រទេសចិនទេ សូម្បីបណ្ដាប្រទេសផ្សេងទៀតស្ថិតក្នុងតំបន់អាស៊ី ក៏មានចំនួនអ្នកមើលច្រើនដែរ។
ក្រៅពីសាច់រឿងដ៏ទាក់ចិត្ត ក្នុងនោះតួអង្គ ក៏ជាកត្តាញ៉ាំងឲ្យរឿងនេះមានការគាំទ្រច្រើនដែរ។ Wu Lei និង Zhao Lusi ជាតួឯក ប៉ុន្តែគ្រប់គ្នាក៏នៅមិនភ្លេចចាប់អារម្មណ៍ចំពោះតួសំខាន់ៗ ផ្សេងទៀតដែរ។ ដូច្នេះមកជ្រាបដូចខាងក្រោម ថាតើពួកគេមានអាយុពិតប៉ុន្មានទៅហើយ បើគិតត្រឹមថ្ងៃចេញផ្សាយ ឆ្នាំ២០២២នេះ?
១. Wu Lei (ដើរតួ Ling Buyi) កើតថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ១៩៩៩ (បច្ចុប្បន្នអាយុ ២២)
២. Zhao Lusi (ដើរតួ Cheng Shaoshang) កើតថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៩៨ (បច្ចុប្បន្នអាយុ ២៣ឆ្នាំ)
៣. Yu Cheng En (ដើរតួ Lou Yao) កើតថ្ងៃទី២១ ខែកញ្ញា ឆ្នាំ ១៩៩៨ (បច្ចុប្បន្នអាយុ ២៣ ឆ្នាំ)
៤. Li Yun Rui (ដើរតួ Yuan Shen) កើតថ្ងៃទី២៤ ខែសីហា ឆ្នាំ ១៩៩៦ (បច្ចុប្បន្នអាយុ ២៥ ឆ្នាំ)
៥. Guo Tao (ដើរតួឪពុករបស់ Cheng Shaoshang) កើតថ្ងៃទី១៧ ខែធ្នូ ឆ្នាំ១៩៦៧ (បច្ចុប្បន្នអាយុ ៥៤ ឆ្នាំ)
៦. Zeng Li (ដើរតួម្ដាយរបស់ Cheng Shaoshang) កើតថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ ១៩៧៦ (បច្ចុប្បន្នអាយុ ៤៥ ឆ្នាំ)
៧. Xu Di (ដើរតួជីដូនរបស់ Cheng Shaoshang) កើតខែកក្កដា ឆ្នាំ ១៩៥៨ (បច្ចុប្បន្នអាយុ ៦៤ ឆ្នាំ)
៨. Xu Jiao (ដើរតួ Cheng Yang) កើតថ្ងៃទី០៥ ខែសីហា ឆ្នាំ ១៩៩៧ (បច្ចុប្បន្នអាយុ ២៤ ឆ្នាំ)
៩. Jiang Yi Ming (ដើរតួ Cheng Song) កើតថ្ងៃទី១៨ ខែមករា ឆ្នាំ ១៩៩៩ (បច្ចុប្បន្នអាយុ ២៣ ឆ្នាំ)
១០. Mickey Zhao (ដើរតួ Cheng Shao Gong) កើតថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ ១៩៩៧ (បច្ចុប្បន្នអាយុ ២៥ ឆ្នាំ)
១១. Zhang Yue (ដើរតួ Wan Qi Qi) កើតថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ១៩៩៩៤ (បច្ចុប្បន្នអាយុ ២៧ឆ្នាំ)
១២. Bao Jian Feng (ដើរតួ អធិរាជ Wen) កើតថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ ១៩៧៥ (បច្ចុប្បន្នអាយុ ៤៦ ឆ្នាំ)
**១៣. Wang Zhoucheng (ដើរតួ ព្រះអង្គម្ចាស់គ្រងរាជ្យ) កើតថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ ១៩៩៦ (បច្ចុប្បន្នអាយុ ២៥ ឆ្នាំ)
១៤. Estelle Chen (ដើរតួ He Zhao Jun) កើតថ្ងៃទី១៧ ខែតុលា ឆ្នាំ ១៩៩៧ (បច្ចុប្បន្នអាយុ ២៤ ឆ្នាំ)
១៥. Wang Zi Wei (ដើរតួ ព្រះនាងទី៥) កើតថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ ១៩៩៦ (បច្ចុប្បន្នអាយុ ២៥ ឆ្នាំ)