​អង្គរក្ស​​រត់​តាម​ឡាន​របស់ គីម ជុងអ៊ុន ដាច់ខាត​ត្រូវមាន​លក្ខណៈ​សម្បត្តិ​ទាំងនេះ

  • 2022-08-21 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Michael Madden អ្នកវិភាគ​មកពី​ចក្រភព​អង់គ្លេស បាន​បង្ហើប​ថា អង្គរក្ស​របស់​មេដឹកនាំ គីម ជុងអ៊ុន ត្រូវ​បាន​ចែក​ចេញ​ជា ៣​ក្រុម។ ចំណែក ក្រុម​អង្គរក្ស​ដែល​រត់​តាម​ឡាន​របស់​មេដឹកនាំ​កូរ៉េខាងជើង​ ត្រូវ​បាន​លោកហៅថា Central Party Office #6 ឬ មន្ត្រី​យោធា​នៃ​ការិយាល័យ​កណ្ដាល។

​ក្រុម​អង្គរក្ស​នោះ ត្រូវ​បាន​ជ្រើសរើសពី​កង​ទ័ព​ប្រជាជន​កូរ៉េ (KPA) ដោយ​មាន​លក្ខណៈ​សម្បត្តិ​ដូចជា ត្រូវ​មាន​កម្ពស់​ស្មើ​មេដឹកនាំ​កូរ៉េខាងជើង និង​មិន​ត្រូវ​មាន​បញ្ហា​ម៉្ញូប​ភ្នែក​ ជា​ដាច់​ខាត។ មួយ​វិញ​ទៀត អង្គរក្ស​ទាំងនេះ ត្រូវ​បាន​ស៊ើបអង្កេត​យ៉ាង​ច្បាស់​លាស់​ពី​ប្រវត្តិគ្រួសារ ពីរ​ជំនាន់។

បន្ថែមពី​នេះ ពួកគេ​ត្រូវ​ឆ្លងកាត់​ការ​បំពាក់បំប៉ន ដូចជា ការ​ហាត់​បាញ់​កាំភ្លើង តិចនិក​ក្នុង​ការ​គេច​ខ្លួន និង​ក្បាច់គុន​ផ្សេងៗ។ ចំពោះ​កាយសម្បទា​វិញ អង្គរក្ស​លោក គីម ជុងអ៊ុន ត្រូវ​បាន​ឆ្លងកាត់​ការ​ស៊ូ​នឹង​ស្ថានភាព​ជា​ច្រើន​ផងដែរ​។

ពេល​នៅ​ជិត​មេដឹកនាំ​កូរ៉េខាងជើង អង្គរក្ស​ត្រូវ​ឡោមព័ទ្ធ ៣៦០​ដឺក្រេ ទោះបីជា​មេដឹកនាំ​កំពុង​ដើរ ឬ ជិះ​ក៏ដោយ។ នៅ​ខាង​ឆ្វេង និង​ខាងស្ដាំ​ដៃ​លោក គីម មាន​អង្គរក្ស​ពី ៤ ទៅ ៦នាក់ ហើយ​ខាងក្រោយ​មាន​ពី ៤ ទៅ ៥​នាក់។ អង្គរក្ស​ទាំងអស់ ពាក់​​ឯកសណ្ឋាន​បែប​លោក​ខាងលិច​ មាន​ក្រវាត់ ក ។ ចំណែក អ្នក​បើកឡាន​ ត្រូវ​ពាក់​ស្រោម​ដៃ​ ធ្វើ​ពី​ស្បែក។ ពួកគេ ប្រើប្រាស់​វិទ្យុ​ទាក់ទងគ្នា​ ដោយ​ពាក់​នៅ​ត្រចៀក៕

ប្រភព៖ BBC   ប្រែសម្រួល៖ សៀនហួរ