រាជធានីភ្នំពេញ ផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក ខណៈនៅតាមខេត្តអាចនឹងបន្តប្រារព្ធ
- 2022-09-09 13:12:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រាជធានីភ្នំពេញ ផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក ខណៈនៅតាមខេត្តអាចនឹងបន្តប្រារព្ធ
ចន្លោះមិនឃើញ
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២២នេះ សម្រាប់ថ្នាក់ជាតិ ដែលមានន័យថា រាជធានីភ្នំពេញនឹងមិនការប្រារព្ធពិធីនេះនោះទេក្នុងឆ្នាំនេះ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីក្នុងថ្ងៃនេះ ដោយចុះផ្សាយដោយសារព័ត៌មាន Fresh News។
យ៉ាងណាចំពោះនៅតាមរាជធានីខេត្តទូទាំង គឺអាចបន្តប្រព្រឹត្តិកម្មវិធីនេះទៅតាមលទ្ធផលជាក់ស្ដែង ដើម្បីបង្កភាពសប្បាយរីករាយជូនប្រជាពលរដ្ឋបង្កើនបរិយាកាសទេសចរណ៍ក៏ដូចជាផ្ដល់ឱកាសនៃ ការរកប្រាក់ចំណូលដល់បងប្អូនប្រជាពលរដ្ឋ។
គួរបញ្ជាក់ផងដែរថា ការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក មិនសូវជាបានប្រារព្ធទៀងទាត់ទេប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារវបត្តិរាតត្បាតនៃជំងឺកូវីដ-១៩ ក៏ដូចជាគ្រោះទឹកជំនន់ជាដើម៕
ខាងក្រោមនេះជាសេចក្ដីប្រកាសព័ត៌មានទាំងស្រុង៖