Little Caesars Pizza ត្រៀមសម្ពោធបើកភោជនីយដ្ឋានទីមួយរបស់ខ្លួន នៅកម្ពុជាជាមួយរសជាតិដ៏ជក់ចិត្ដ
- 2024-11-04 08:14:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Little Caesars Pizza ត្រៀមសម្ពោធបើកភោជនីយដ្ឋានទីមួយរបស់ខ្លួន នៅកម្ពុជាជាមួយរសជាតិដ៏ជក់ចិត្ដ
ចន្លោះមិនឃើញ
បទពិសោធ៍រសជាតិភិហ្សា HOT-N-READY® ដំបូងគេបង្អស់នៅកម្ពុជា នឹងផ្តល់ដោយភោជនីយដ្ឋាន Little Caesars® Pizza ដើម្បីផ្តល់ជូនអ្នកចូលចិត្តញុំាពិសាភីហ្សាជាមួយនឹងរសជាតិលំដាប់ពិភពលោក។
រាជធានីភ្នំពេញ កម្ពុជា – ខែវិច្ឆិកា ២០២៤ – Little Caesars® Pizza ដែលជាភោជនីយដ្ឋានភីហ្សាធំជាងគេទី ៣ នៅលើពិភពលោកនឹងមកដល់ប្រទេសកម្ពុជាជាផ្លូវការ ជាមួយនឹងពិធីសម្ពោធភោជនីយដ្ឋានដំបូងរបស់ខ្លួននៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅកោះពេជ្រ។ Little Caesars® Pizza ត្រូវបានគេស្គាល់ពីភីហ្សា HOT-N-READY® របស់ខ្លួន ដែលមានតម្លៃសមរម្យ និងផាសុកភាពក្នុងការទទួលទានយ៉ាងឆាប់រហ័សសម្រាប់ក្រុមគ្រួសារ សិស្សនិស្សិត និងអ្នកដែលចង់ស្វែងរកអាហារដែលរហ័ស និងឈ្ងុយឆ្ងាញ់ទាន់ចិត្ត។
អ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមហ៊ុន Worldbridge Group បានដឹកនាំទិញសិទ្ធិផ្តាច់មុខ (Franchise) Little Caesars® Pizza មកកាន់ទីផ្សារកម្ពុជា ដែលជាប្រទេសទី២៩ នៃប្រតិបត្តិការរបស់ Little Caesars® Pizza នៅទូទាំងពិភពលោក។ ការសម្ពោធភោជនីយដ្ឋានទីមួយរបស់ខ្លួននៅកោះពេជ្រនេះ គឺជាគ្រាន់តែការចាប់ផ្តើមតែប៉ុណ្ណោះ ដោយទីតាំងទីពីររត្រូវជ្រើសរើសរួចរាល់ ហើយគ្រោងនឹងបើកដំណើរការនៅដើមឆ្នាំ២០២៥ ខាងមុខនេះ។
គោលការណ៍សំខាន់របស់ Little Caesars® Pizza គឺផ្ដោតទៅលើភាពងាយស្រួល ជាមួយនឹងតម្លៃសមរម្យសម្រាប់ក្រុមគ្រួសារ និងការប្តេជ្ញាផ្ដល់សេវាកម្មប្រកបដោយគុណភាពជូនដល់អតិថិជន។ គោលការនេះអាចសម្រេចទៅបានដោយធានាថាភីហ្សារបស់ Little Caesars® Pizza គឺបានធ្វើត្រៀមរួចរាល់ជាស្រេច នៅពេលដែលអតិថិជនដើរចូលទៅក្នុងភោជនីយដ្ឋាន ហើយអាចទទួលបានភីហ្សាភ្លាមៗ ដើម្បីបំពេញតម្រូវការរបស់ឪពុកម្តាយ សិស្សនិស្សិត និងអ្នកធ្វើការដែលមិនមានពេលវេលាច្រើន អាចជាវបានយ៉ាងងាយស្រួល។
ម៉ឺនុយរបស់ Little Caesars® Pizza មានដូចជាភីហ្សា Classic Little Caesars ដែលមានរសជាតិសាច់ក្រក(Pepperoni) និងឈីសប្រចាំភោជនីយដ្ឋាន ហើយមានតម្លៃសមរម្យចាប់ពី $៦.៤៩ សម្រាប់ភីហ្សាខ្នាត់ធំ។ ជាមួយនឹងអាហារសម្រន់ដូចជានំបុ័ង Crazy Bread® ជាមួយទឹកជ្រលក់ និងនំ Crazy Puffs® ដែលអតិថិជនអាចរីករាយបានជាមួយតម្លៃសមរម្យ។ លោក Paula Vissing នាយកផ្នែកលក់រាយសកល (Global Retail) នៃ Little Caesars បានមានប្រសាសន៍ថា៖ «Little Caesars តែងតែចង់ឱ្យក្រុមគ្រួសារ និងមិត្តភក្តិមានការជួបជុំគ្នាដ៏ល្អជាមួយនឹងអាហារដែលមានរសជាតិឈ្ងុយឆ្ងាញ់»។ លោកបានបន្ថែមទៀតថា៖ «យើងមានក្តីសោមន្សក្នុងការផ្តល់ជូនក្រុមគ្រួសារនៅប្រទេសកម្ពុជា នូវភីហ្សាដែលរហ័សទាន់ចិត្ត តម្លៃសមរម្យ និងផ្តល់នូវរសជាតិឈ្ងុយឆ្ងាញ់ និងគុណភាពខ្ពស់គ្រប់ពេលពិសា»។
Little Caesars® Pizza ត្រូវបានរៀបចំឡើងឱ្យសមស្របទៅនឹងអ្វីដែលអតិថិជនកម្ពុជាចង់បាន ដោយផ្តល់ជូននូវសេវាកម្មរហ័ស គ្រឿងផ្សំស្រស់ៗ និងតម្លៃដែលគ្មានអ្នកប្រៀបបាន។ មិនថាជាអាហារចុងក្រោយបន្ទាប់ពីធ្វើការងារមួយថ្ងៃពេញ ឬជាអាហារសម្រាប់ការជួបជុំក្នុងក្រុមគ្រួសារនៅចុងសប្តាហ៍ Little Caesars® Pizza ផ្តល់ជូនភាពរីករាយជាមួយអាហារឈ្ងុយឆ្ងាញ់ក្នុងតម្លៃសមរម្យ។ Little Caesars® Pizza មានក្តីសោមនស្សក្នុងការនាំយកភីហ្សាដ៏ល្បីរបស់ខ្លួនមកកាន់ប្រទេសកម្ពុជា ហើយនិងក្លាយជាផ្នែកមួយនៃសហគមន៍ដ៏រស់រវើកទូទាំងប្រទេស។
អ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមហ៊ុន Worldbridge Group មានក្តីរំភើបជាខ្លាំងសម្រាប់កិច្ចសហការជាដៃគូមួយនេះ និងផលប្រយោជន៍ដែលនឹងបានដល់គ្រួសារនៅប្រទេសកម្ពុជាទាំងមូល។ អ្នកឧកញ៉ា បានមានប្រសាសន៍ថា៖ «Little Caesars គឺជាម៉ាកយីហោពិភពលោកដែលត្រូវបានគេស្គាល់ថាមានស្តង់ដារខ្ពស់ ហើយខ្ញុំមានមោទកភាពណាស់ដែលបានក្លាយជាផ្នែកមួយនៃការនាំយកបទពិសោធ៍មួយនេះមកកាន់ប្រទេសកម្ពុជា។ យើងជឿជាក់ថា ការរួមបញ្ចូលគ្នារវាងគុណភាព តម្លៃសមរម្យ និងភាពងាយស្រួលនឹងធ្វើឱ្យLittle Caesars ក្លាយជាជម្រើសភោជនីយដ្ឋានភីហ្សាសម្រាប់អតិថិជនគ្រប់រូប ជាពិសេសក្រុមគ្រួសារនៅទូទាំងរាជធានីភ្នំពេញ»។
លោក Paula Vissing បានបន្ថែមទៀតថា៖ «ម៉ាកយីហោរបស់យើងគឺផ្ដោតទៅលើការផ្ដល់បទពិសោធសេវាកម្មទទួលទានដែលមិនអាចបំភ្លេចបាន។ ដោយគិតចាប់ពីពេលដែលអតិថិជនដើរចូលភោជនីយដ្ឋានរបស់យើង យើងចង់ឱ្យពួកគាត់ទទួលបានអារម្មណ៍កក់ក្តៅ និងភាពរីករាយប្រកបដោយទំនុកចិត្តថាពួកគាត់នឹងទទួលបានភីហ្សាដ៏ឈ្ងុយឆ្ងាញ់ធ្វើឡើងពីគ្រឿងផ្សំមានគុណភាពខ្ពស់ក្នុងតម្លៃដ៏សមរម្យ»។
ដើម្បីអបអរការបើកសម្ពោធភោជនីយដ្ឋាន Little Caesars® Pizza យើងនឹងមានប្រូម៉ូសិនពិសេស និងកាដូសម្រាប់អតិថិជនដំបូងៗដែលមកកាន់ភោជនីយដ្ឋានរបស់យើងនៅកោះពេជ្រនៅថ្ងៃបើកសម្ពោធ។ សូមស្វាគមន៍ក្រុមគ្រួសារមកចូលរួម និងក្លាយជាអតិថិជនដំបូងក្នុងការភ្លក់រសជាតិភីហ្សាថ្មីនៅក្នុងប្រទេសកម្ពុជា។
ចុះទីនេះដើម្បីទាញយករូបភាព៖ https://we.tl/t-Qd72VLz5yL អំពីក្រុមហ៊ុនភីហ្សា Little Caesars® ក្រុមហ៊ុនភីហ្សា Little Caesars® មានទីស្នាក់ការកណ្តាលនៅទីក្រុង Detroit រដ្ឋ Michigan ហើយត្រូវបានបង្កើតឡើងដោយលោក Mike និងលោកស្រី Marian Ilitch ក្នុងឆ្នាំ ១៩៥៩ ដែលកាលនោះមានភោជនីយដ្ឋានតែមួយហើយខ្នាតក្រុមគ្រួសារ។ បច្ចុប្បន្ននេះ Little Caesars® Pizza ជាម៉ាកយីហោលំដាប់ទី៣នៅលើពិភពលោក ដែលមានភោជនីយដ្ឋាននៅគ្រប់រដ្ឋទាំង ៥០ របស់សហរដ្ឋអាមេរិក និងមាននៅ ២៩ ប្រទេស និងតំបន់ផ្សេងៗ។
ភោជនីយដ្ឋាន Little Caesars® Pizza មានប្រជាប្រិយភាពដោយសារ ភីហ្សា HOT-N-READY® និងភាពល្បីល្បាញលើនំបុ័ង Crazy Bread® របស់ខ្លួនដោយប្រើប្រាស់គ្រឿងផ្សំដែលមានគុណភាពខ្ពស់ ដូចជាកាលាយបញ្ចូលគ្នារវាងឈីស និងទឹកជ្រលក់ដែលផលិតចេញពីផ្លែប៉េងប៉ោះកាលីហ្វ័រញ៉ា។
ជាក្រុមហ៊ុនមួយដែលមានកំណើនខ្ពស់ និងមានបទពិសោធជាង ៦០ ឆ្នាំ នៅក្នុងវិស័យផលិតនំភីហ្សាដែលមានតម្លៃជាទឹកប្រាក់ជាង ១៤៥ ពាន់លានដុល្លារអាមេរិកទូទាំងពិភពលោក។ ក្រុមហ៊ុន Little Caesars® តែងតែស្វែងរកបេក្ខភាពអ្នកនាំសិទ្ធិផ្តាច់មុខមកចូលរួមពីគ្រប់ទីផ្សារនៅបណ្តារប្រទេសជុំវិញពិភពលោក។ លើសពីនេះក្រុមហ៊ុន Little Caesars ផ្តល់ឱកាសនូវសហគ្រិនឯករាជ្យនៅក្នុងប្រព័ន្ធរបស់ខ្លួន។ ក្រុមហ៊ុន Little Caesars® ផ្តល់នូវម៉ាកយីហោដ៏រឹងមាំជាមួយនឹងតួអង្គដែលមានការទទួលស្គាល់ និងទាក់ទាញបំផុតនៅក្នុងប្រទេសគឺ Little Caesars®។ ក្រុមហ៊ុន Little Caesars® មានមោទនភាពដែលក្លាយជាបុត្តសម្ព័ន្ធរបស់ក្រុមហ៊ុន Ilitch Companies៕
អំពីក្រុមហ៊ុន Worldbridge Group ក្រុមហ៊ុន Worldbridge Group គឺជាក្រុមហ៊ុនឈានមុខគេដែលមានមូលដ្ឋាននៅក្នុងប្រទេសកម្ពុជា ជាមួយជំនួញក្នុងវិស័យជាច្រើនរួមមានអចលនទ្រព្យ ភស្តុភារ បច្ចេកវិទ្យា ចែកចាយអាហារ និងសេវាកម្មហិរញ្ញវត្ថុ។ ក្រុមហ៊ុន Worldbridge Group ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩២ ហើយបានក្លាយជាអ្នករួមចំណែកក្នុងកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ដោយបានត្រួសត្រាយដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតជាបន្តបន្ទាប់នៅលើវិស័យជាច្រើន។ ជាមួយនឹងការប្តេជ្ញាចិត្តចំពោះឧត្តមភាពប្រតិបត្តិការ ក្រុមហ៊ុន Worldbridge Group បន្តជំរុញភាពជាដៃគូយុទ្ធសាស្ត្រ និងជំរុញការផ្តួចផ្តើមគំនិតផ្លាស់ប្តូរទាំងនៅក្នុងទីផ្សារក្នុងស្រុក និងអន្តរជាតិ។
ទំនាក់ទំនងសារព័ត៌មាន ស៊ូ ពិសែន មាន គីមជុងអ៊ីល (Jake) ប្រធានផ្នែកទំនាក់ទំនង នៃ ERA Cambodia បុគ្គលិកផ្នែកប្រតិបត្តិការជាន់ខ្ពស់ នៃ ERA Cambodia pisen@eracommunications.com jake@eracommunications.com +855 17 719 346 +855 78 342 788