ក្រសួង ប្រកាសបិទសាលារៀនរដ្ឋ និងឯកជនគ្រប់កម្រិតនៅភ្នំពេញ ៣ថ្ងៃ!
- 2022-09-12 10:36:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រសួង ប្រកាសបិទសាលារៀនរដ្ឋ និងឯកជនគ្រប់កម្រិតនៅភ្នំពេញ ៣ថ្ងៃ!
ចន្លោះមិនឃើញ
ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃនេះ បានចេញសេចក្ដីជូនដំណឹង ស្ដីពីផែនការបិទគ្រឹះស្ថានអប់រំទាំងរដ្ឋ និងឯកជនគ្រប់កំរិតទាំងអស់នៅរាជធានីភ្នំពេញចំនួន ៣ថ្ងៃ។
តាមសេចក្ដីជូនដំណឹងរបស់ក្រសួងអប់រំ ចុះលេខ ៥៣ សជណ ធ្វើបែបនេះ ដើម្បីបញ្ជៀសការកកស្ទះចរាចរណ៍ និងកាត់បន្ថយការរំខានបងប្អូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ អំឡុងពេលរាជធានីភ្នំពេញនឹងធ្វើជាម្ចាស់ផ្ទះបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ នៅក្នុងខែវិច្ឆិកាខាងមុខ។ ម្យ៉ាងក៏ដើម្បីសម្រួលដល់ក្បួនរថយន្តរបស់គណៈប្រតិភូដែលនឹងត្រូវចូលរួមប្រជុំផង។
តាមការជូនដំណឹងដដែល គ្រឹះស្ថានអប់រំគ្រប់កំរិតទាំងរដ្ឋ និងឯកជន នឹងត្រូវផ្អាកដំណើរចំនួន ៣ថ្ងៃ ចាប់ពីថ្ងៃ ១០ ដល់ ១២ ខែវិច្ឆិកា ខណៈកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង ៤១ រួមជាមួយកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃព្រហស្បតិ៍ទី ១០ វិច្ឆិកា ដល់ថ្ងៃអាទិត្យទី ១៣ វិច្ឆិកា ២០២២៕