ផលិតករហូលីវូដល្បីៗបដិសេធរាល់ការងារជាមួយ Amber Heard ចាប់តាំងចាញ់ក្ដីអតីតស្វាមី

  • 2022-09-19 02:33:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីកន្លងទៅ៣ខែមកនេះ Amber Heard បានចាញ់ក្ដីប្រឆាំងតវ៉ាជាមួយអតីតស្វាមី Johnny Dep តារាស្រីរូបនេះហាក់មានស្ថានភាពជីវិតយ៉ាប់យ៉ឺនជាងមុន ហើយសូម្បីតែផលិតករហូលីវូដល្បីៗក៏ធ្វើ ការបដិសេធចំពោះរូបនាងផងដែរចាប់តាំងពីមានរឿងអាស្រូវកើតឡើង។

មិនត្រឹមតែត្រូវបានផលិតករបដិសេធប៉ុណ្ណោះទេ Amber Heard បានក្លាយជាជនរងគ្រោះដោយមាន ការគំរាមគំហែងពីជនមិនល្អនៅលើបណ្ដាញសង្គម ជាមួយនឹងការរិះគន់រាប់សែននាក់ផងដែរ។ ទន្ទឹម នឹងនេះបន្ទាប់ពី Amber Heard ចាញ់ក្ដី និងបានបញ្ចប់រួចរាល់ តារាស្រីរូបនេះត្រូវបានលិតករដកចេញ ពីការសម្ដែងក្នុងរឿង “ Hot Take: The Depp / Heard trial” ដែលសម្ដែងជំនួសមកវិញតារាស្រី Megan Davis

យោងតាម People បើទោះបីជាភាពចម្រូងចម្រាសបានបិទអស់រយៈពេលជាង ៣ ខែក៏ដោយ ភាពក្តៅគគុកពីឈ្មោះ Amber Heard មិនបានបង្ហាញសញ្ញាណាមួយនៃភាពស្ងប់ស្ងាត់នៅលើ ប្រព័ន្ធផ្សព្វផ្សាយ និងវេទិកា showbiz ឡើយ។ នាងបានក្លាយជាប្រធានបទនៃការសើចចំអក និងជាជនរងគ្រោះនៃការគំរាមកំហែងតាមអ៊ីនធឺណេតជាមួយនឹងមតិរិះគន់ និងរិះគន់រាប់ពាន់។

បច្ចុប្បន្ន Amber Heard ស្ទើរគ្មានអ្វីទាល់តែសោះ បន្ទាប់ពីចាញ់ពាក្យបណ្ដឹងប្រឆាំងនឹង Johnny Depp ។ នាងត្រូវបានសាធារណជនមើលងាយ មិត្តភក្តិរបស់នាងមួយចំនួនធំមិនអើពើ និងចេញ ឆ្ងាយពីនាង ដូច្នេះហើយទើប Studio អន្តរជាតិបានព្យាយាមគេចពីតារាស្រីរូបនេះ។ គិតរហូតមកដល់បច្ចុប្បន្ននេះ Amber Heard នៅមិនទាន់បានបង់ប្រាក់ ចំនួន ៨,៣៥ លានដុល្លារ ដល់អតីតស្វាមីរបស់នាងនៅឡើយទេ។ ទ្រព្យសម្បត្តិសុទ្ធរបស់នាងគឺត្រឹមតែ ១.៥ ទៅ២.៥ លានដុល្លារ ប៉ុណ្ណោះនេះបើយោងតាមក្រុមហ៊ុន Celebrity Net Worth

កាលពីដើមខែសីហា Amber Heard ត្រូវលក់ផ្ទះល្វែងផ្ទាល់ខ្លួនដោយស្ងាត់ៗដែលមានទីតាំងនៅជ្រលង Yucca ដាច់ស្រយាលនៃរដ្ឋ California ក្នុងតម្លៃ ១,១ លានដុល្លារ ។ ប្រាក់នេះត្រូវបានគេយកទៅជួយនាងរកស៊ីក្នុងពេលដែលមិនមានការងារថតរឿង។ លើសពីនេះ Heard កំពុងប្តឹងឧទ្ធរណ៍ ប្រឆាំងនឹង Depp ហើយត្រូវការប្រាក់ច្រើន ដើម្បីទប់ទល់នឹងរឿងនេះ។

ផលវិបាកនៃការបរាជ័យយ៉ាងអាម៉ាស់នៃពាក្យបណ្ដឹងនៅមិនទាន់បាត់បង់នៅឡើយទេនៅពេលដែលនាងត្រូវបានគេសើចចំអកឥតឈប់ឈរ។ ថ្លែងនៅលើ សារព័ត៌មាន Fox News លោកស្រី Carrie Goldberg ដែលជាមេធាវីជំនាញផ្នែកសិទ្ធិជនរងគ្រោះ និងករណីហិង្សាផ្លូវភេទបានលើកឡើងថា "Amber ត្រូវបានគេចាត់ទុកជាគំរូអាក្រក់បំផុតក្នុងវិស័យហូលីវូដ”៕

ប្រភព៖ news.zing.vn   ប្រែសម្រួល៖ Kesor