ចេញ​ហើយ ប្រាក់​ឈ្នួល​អប្បរមា ​ដែល​កម្មករ​និយោជិត​ នឹង​ត្រូវ​ទទួល​បាន​ក្នុង​ឆ្នាំ​២០២៣

  • 2022-09-21 04:45:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ការ​ជូន​ដំណឹង​របស់​ក្រសួងការងារ នៅ​ក្នុង​ឆ្នាំ​ថ្មី ២០២៣ ត​ទៅ កម្មករ​និយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបួប នឹង​ទទួល​ប្រាក់​ខែ​គោល​ចំនួន ២០០ដុល្លារ​អាមេរិក ដោយ​មិន​ទាន់​គិត​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ។

តួលេខ​ប្រាក់​ខែ​គោល​របស់​កម្មករ​និយោជិត​ខាង​លើ​នេះ គឺ​ចំនួន ១៩៨ដុល្លារសហរដ្ឋអាមេរិក តួលេខ​ដែល​ក្រុម​ប្រឹក្សាជាតិ​ប្រាក់​ឈ្នួល​អប្បរមាបាន​ស្នើ ដោយ ០២ដុល្លារសហរដ្ឋអាមេរិក ជា​ប្រាក់​បន្ថែម​របស់​រាជរដ្ឋាភិបាល ដើម្បី​ចូល​រួម​សម្រាល​បន្ទុក​របស់​ប្រជាពលរដ្ឋ​ដែល​ទទួល​រងផលប៉ះពាល់​ពី​ការ​កើន​ឡើង​ថ្លៃ​ទំនិញ ដែល​បង្ក​ដោយ​សារ​សង្គ្រាម​រវាង​រុស្សី និង​អ៊ុយក្រែន។

ដូច្នេះ ប្រាក់​ឈ្នួល​អប្បរមា​សរុប​ដែល​កម្មករ​និយោជិត នឹង​ទទួល​បាន គឺ ២០០ដុល្លារសហរដ្ឋអាមេរិក ក្នុងមួយខែ ដោយមិនទាន់គិតប្រាក់អត្ថប្រយោជន៍ផ្សេងៗ សម្រាប់ឆ្នាំ២០២៣។

អត្ថបទ៖ ទារិកា