ដើម្បីមនុស្សជាទីស្រឡាញ់ ស្រីនា និងវិសាល ហ៊ានលះបង់គ្រប់យ៉ាងសូម្បីរឿងនេះ

  • 2022-10-10 06:42:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២ ជាថ្ងៃដែលមហាជន និងអ្នកគាំទ្ររាប់លាននាក់ក្នុងប្រទេសកម្ពុជា មានការ ភ្ញាក់ផ្អើល និងរំភើបចិត្តយ៉ាងខ្លាំងបន្ទាប់ពីកំពូល Idol ទាំងពីរគឺ ហេង វិសាល និងស្រីនា ដែលកន្លងមក តែងតែត្រូវបានអ្នកគាំទ្រផ្គូសផ្គងលើគ្នា ពេលនេះអ្នកទាំងពីរបានភ្ជាប់ពាក្យ និងក្លាយជាគូដណ្ដឹងគ្នាពិត ប្រាកដហើយចាប់ពីថ្ងៃនេះតទៅក្រោយលាក់បាំងអស់រយៈពេល២ឆ្នាំជិត៣ឆ្នាំ

បើនិយាយអំពីទំហំស្នេហ៍ និងក្ដីស្រឡាញ់ឱ្យគ្នាទៅវិញទៅមក វិសាល និងស្រីនា អ្នកទាំងពីរសុទ្ធតែបានគិតគូរដល់មនុស្សជាទីស្រឡាញ់ជាធំ ពោលគឺហ៊ានលះបង់សម្រាប់មនុស្សជាទីស្រឡាញ់ដូចគ្នា។

ដោយនៅគ្នាវីដេអូឃ្លីបមួយដែលបានបញ្ចេញកាលពីចុងឆ្នាំ២០២១ ស្រីនា និងវិសាល បានថ្លែងពីអារម្មណ៍ និងការលះបង់រាងខ្លួនចំពោះអនាគតស្វាមី ភរិយាយ។ រវាងស្វាមីអ្នកមានលុយ និងស្វាមី មានសុខភាពល្អ តើស្រីនា និងជ្រើសយកមួយណា? មិនស្ទាក់ស្ទើរ ស្រីនា និយាយមួយឃ្លាយ៉ាងខ្លីថា នាងនិងជ្រើសយកប្ដីមានសុខភាពល្អ ព្រោះនាងអាចរកលុយបាន។ ស្រីនា បានបន្តថាក៏ព្រោះតែនាង ចង់រស់នៅឱ្យបានយូរជាមួយគ្នា ហើយបើមានតែលុយ សុខភាពមិនល្អនៅជាមួយគ្នាក៏មិនមានក្ដីសុខ។

សំនួរដូចគ្នាទៅនឹងស្រីនា ហេង វិសាល ថ្លែងថាសម្រាប់លោកគឺប្រាកដណាស់គឺលោកចង់ឱ្យភរិយា របស់លោកមានសុខភាព លោកសុខចិត្តទៅរកលុយទាំងឈឺទាំងជាសូមឱ្យតែភរិយា និងកូនមានសុខ ភាពល្អ និងនៅជាមួយគ្នាមានក្ដីសុខគឺគ្រប់គ្រាន់ហើយ

គូស្នេហ៍ទាំងពីរទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីមហាជនថាពិតជាគូស្នេហ៍ដែលសិក្ដសមគ្នាខ្លាំង បំផុតក្នុងរង្វង់សិល្បៈ។ អាចនិយាយបានថា ជា ស្រីនា និង ហេង វិសាល ជាគូស្នេហ៍ សមប្រកបពេញ ចិត្តពីឪពុកម្ដាយទាំងសងខាង ហើយក្រៅពីរូបសម្រស់ស្រស់ស្អាត ស្រស់សង្ហាដូចគ្នា គូស្នេហ៍មួយ នេះក៏ឆ្លាតពូកែ រកស៊ី និងធ្វើការមិនគ្នាប៉ុន្មានឡើយ មួយវិញទៀតសុទ្ធតែមានកេរ្ដិ៍ឈ្មោះល្បីល្បាញក្នុង សង្គមសិល្បៈផងដែរ៕

អត្ថបទ៖ Kesor

អត្ថបទពេញនិយម