មកមើលបណ្ដុំរូបភាពត្រជាក់ភ្នែកច្រើនសន្លឹក ក្នុងកម្មវិធីភ្ជាប់ពាក្យ ស្រីនា និង វិសាល

  • 2022-10-12 07:39:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅមុននេះបន្តិច Influence ល្បីឈ្មោះ និងជាអ្នកផលិតមាតិកាទាក់ទងសម្រស់ កញ្ញា ជា ស្រីនា បានចែករំលែករូបភាពជាច្រើនសន្លឹក ដែលបង្ហាញពីទិន្នដ្ឋភាពទាំងមូល នៅក្នុងថ្ងៃពិសេសរវាងស្រីស្អាតរូប នេះ ជាមួយបុរសសង្ហា ហេង វិសាល

ហេង វិសាល និងជា ស្រីនា ត្រូវបានមហាជនលាន់មាត់សរសើថាជាគូស្នេហ៍ប្រចាំឆ្នាំដែលសិក្ដសម ឃ្លាំងបំផុត ហើយក៏ជាគូស្នេហ៍ ដែលសមតាមបំណងរបស់អ្នកគាំទ្រ ព្រោះកន្លងមកអ្នកទាំងពីរក៏ធ្លាប់ ត្រូវបានអ្នកគាំទ្រផ្គូសផ្គង។

បើនិយាយពីកម្មវិធីភ្ជាប់ពាក្យរបស់អ្នកទាំងពីរ កាលពីថ្ងៃទី៩ ខែតុលា មាន ការចូលរួមយ៉ាងច្រើន ប្រមូលផ្ដុំសុទ្ធតែកំពូលតារាគ្រប់លំដាក់ថ្នាក់ ហើយរហូតមកដល់ថ្ងៃទី១១ នេះរូប ភាពកម្រិតច្បាស់ នៃកម្មវិធីទាំងមូលក៏ទើបតែបានបញ្ចេញជាផ្លូវការពីសាមីខ្លួន បានចែករំលែកលើទំព័រ ហ្វេប៊ុកផ្លូវការ នៅមុននេះបន្តិច ហើយបណ្ដុំរូបភាពទាំងនោះសុទ្ធស្អាតៗ ត្រជាក់ភ្នែកតែម្ដង។

សូមទស្សនាបណ្ដុំរូបភាពក្នុងថ្ងៃភ្ជាប់ពាក្យ ស្រីនា និង វិសាល ដូចតទៅ

អត្ថបទ៖ Kesor

អត្ថបទពេញនិយម