ចិត្តបុណ្យទាំងគូ! វិសាល និង ស្រីនា យកលុយបានពី Facebook ជូនមន្ទីរពេទ្យកុមារ ២កន្លែង

  • 2022-10-13 09:37:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី ១៣ ខែតុលានេះ ហេង វិសាល បាន​បង្ហាញ​តួលេខអ្នកចូលទស្សនា ក៏ដូចជាទឹកប្រាក់ដែលបានពីអ្នកចូលមើល Post លើទំព័រហ្វេសប៊ុក​ផ្លូវការ​របស់​ខ្លួន។

តាមអ្វី​ដែល លោកបាន​បញ្ជាក់ គឺ​ទឹកប្រាក់ដែល​កើនឡើងក្នុងរយៈ ពេល ១សប្ដាហ៍នេះ​មាន​ដល់ទៅ ៣,២០០ដុល្លារ ហើយជាការបង្គ្រប់ចំនួន​ វិសាល និងគូដណ្ដឹង ស្រីនា ក៏បាន​បន្ថែម ៨០០ដុល្លារ ឲ្យគ្រប់ ៤,០០០ដុល្លារ។ ទឹកប្រាក់ទាំងនេះ​ ត្រូវ​បាន​បែងចែកជា ដោយចំនួន ២,០០០ដុល្លារ អ្នកទាំង ២ ជូនទៅដល់ មូលនិធិគន្ធបុប្ផាកម្ពុជា និង ២,០០០ដុល្លារ ទៀត ប្រគល់ទៅឲ្យ មន្ទីរពេទ្យកុមារអង្គរ

ថ្លែងពីលើទំព័រហ្វេសប៊ុកផ្លូវការ លោក​ ហេង វិសាល សរសេរចែករំលែកភាពរីករាយថា៖ «ប៉ុន្មានថ្ងៃនេះវាប្រៀបដូចជាការយល់សប្តិ៍អញ្ចឹង ខ្ញុំពិតជាអត់នឹកស្មាន ហើយរំភើបខ្លាំងណាស់ចំពោះការស្រឡាញ់ និងភាពកក់ក្តៅដែលទទួលបានពីអ្នកទាំងអស់គ្នា វាពិតជាមានក្តីសុខ និងសុភមង្គលណាស់ តែពួកខ្ញុំមិនគួរទទួលបានវាតែម្នាក់ឯងនោះទេ អ៊ីចឹងខ្ញុំក៏សម្រេចចិត្តថា ចង់ចែករំលែកក្តីស្រឡាញ់ដែលទទួលបានពីអ្នកទាំងអស់គ្នាជាមួយនឹងក្មេងៗរបស់យើងដែរ។ នេះគឺជាលុយ ៣២០០ដុល្លារ ដែលខ្ញុំរកបានពី FB ក្នុងរយៈពេល ៧ថ្ងៃនេះ លុយនេះគឺបានមកពីការទស្សានារបស់អ្នកទាំងអស់គ្នាវាប្រៀបដូចជាក្តីស្រឡាញ់ និងភាពកក់ក្តៅរបស់អ្នករាល់គ្នា អ៊ីចឹង ហើយថ្ងៃនេះខ្ញុំបានប្រគល់ក្តីស្រឡាញ់ និងភាពកក់ក្តៅមួយនេះជូនទៅឲ្យក្មេងៗដែលត្រូវការ។ ខ្ញុំជឿថាពួកគាត់និងសប្បាយចិត្តណា អរគុណច្រើន»

ជាក់ស្ដែងនេះ មិនមែនជាលើកទី ១ ទេ អ្នកទាំង ២ ចូលរួមសកម្មភាពមនុស្សធម៌ ប៉ុន្តែវាជាលើកដំបូង ដែល​គូស្នេហ៍ Influencer ទាំង ២ ធ្វើបុណ្យរួមគ្នា ក្រោយភ្ជាប់ពាក្យក្លាយជាគូដណ្ដឹងនឹងគ្នាជា​ផ្លូវការស្របទៅតាមប្រពៃណីដ៏ផូរផង់ កាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២៕

អត្ថបទ៖ ធារី

អត្ថបទពេញនិយម