Klopp ទទួល​បាន​កាត​ក្រហម តែ​ Liverpool អាច​យក​ឈ្នះ Man City

  • 2022-10-17 13:40:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Jurgen Klopp អ្នក​ចាត់ការ​ក្លឹប Liverpool ត្រូវ​បាន​អាជ្ញាកណ្ដាល​ឱ្យ​កាត​ក្រហម​នៅ​ចុង​ម៉ោង​ នៅ​អំឡុង​ប្រកួត​ប៉ះ​នឹង​ក្លឹប Manchester City កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ។

បុរស​ជនជាតិ​អាល្លឺម៉ង់​រូប​នេះ​បាន​ជះ​កំហឹង​ដាក់​ជំនួយការ​អាជ្ញាកណ្ដាល ដោយសារ​តែ​ខឹង​ខាង​មន្ត្រី​ដឹកនាំ​ការ​ប្រកួត​មិន​ផ្ដល់​បាល់​ពិន័យ​ទៅ​ហង្ស​ក្រហម ក្រោយ​ពេល​ដែល​ខ្សែ​ប្រយុទ្ធ​អេហ្ស៊ីប Mohamed Salah បាន​ដួល។

ការ​ទទួល​បាន​កាត​ក្រហម​នេះ​ធ្វើ​ឱ្យ​លោក Klopp នឹង​ខកខាន​ដឹកនាំ​ការ​ប្រកួត​ដោយ​ផ្ទាល់​ក្នុង​ប្រកួត​ប៉ះ​នឹង​ក្លឹប West Ham ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ពុធ​សប្ដាហ៍​នេះ។

គួរ​បញ្ជាក់​ផង​ដែរ​ថា Liverpool បាន​យក​ឈ្នះ Man City ក្នុង​លទ្ធផល ១ ទល់​នឹង ០៕

ប្រភព៖ Talk Sport   ប្រែ​សម្រួល៖ ហ៊ីម រស្មី