ភ្នាក់ងារ​៖ Pogba នឹង​អវត្តមាន​ពី​ប្រកួត​ World Cup 2022

  • 2022-11-01 10:43:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកស្រី​ Rafaela Pimenta ភ្នាក់ងារ​កីឡាករ​របស់​ ខ្សែបម្រើ​ Paul Pogba បាន​ធ្វើ​ការ​ចេញ​សេចក្ដី​ប្រកាស​កាល​ពី​ម្សិលមិញ​នេះ​ថា​ Pogba នឹង​អវត្តមាន​ពី​ប្រកួត​ World Cup 2022 នៅ​ប្រទេស​កាតា​ខាង​មុខ​ ព្រោះ​ត្រូវ​ការ​ព្យាបាល​របួស​ថ្មី​បន្ត​ទៀត​។

តាំង​ពី​ចាកចេញ​ពី​ Manchester United ផ្លាស់​មក​កាន់​ Juventus វិញ​ក្នុង​រដូវកាល​នវ​ Pogba មិន​ទាន់​បាន​ចូល​លេង​ឲ្យ​ក្លឹប​នេះ​ម្ដង​នៅ​ឡើយ​ទេ​ព្រោះ​តែ​មាន​របួស​ជង្គង់​ តម្រូវ​ការ​ពេល​យូរ​ក្នុង​ការ​ព្យាបាល​។

យ៉ាង​ណា​ថ្មី​នេះ​ កីឡាករ​បារាំង​រូប​នេះ​ត្រូវ​បាន​គេ​ដឹង​ថា​ របួស​ជង្គង់​មិន​ទាន់​ជា​សះស្បើយ​ផង​ តែ​ឥឡូវ​នេះ​មាន​របួស​ភ្លៅ​ថែម​ទៀត​ ដែល​ធ្វើ​ឲ្យ​ការ​ព្យាបាល​កាន់​តែ​ចំណាយ​ពេល​យូរ​ ដែល​នឹង​មិន​អាច​ត្រលប់​មក​ជួយ​ Juventus មុន​ពេល​ World Cup នោះ​ទេ​ ថែម​ទាំង​មិន​អាច​ជួយ​ក្រុម​ជម្រើសជាតិ​បារាំង​ក្នុង​ការ​ប្រកួត​ World Cup ២០២២​នេះ​ផង​ដែរ​។

World Cup 2022 នឹង​ធ្វើ​នៅ​ប្រទេស​កាតា​ ដោយ​នឹង​ចាប់​នៅ​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា​ ដល់​ថ្ងៃ​ទី​១៨ ខែ​ធ្នូ​ ឆ្នាំ​២០២២​៕

ប្រភព៖ BBC | Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម