Valverde ឡើងតម្លៃខ្លួន ៣០លានអ៊ឺរ៉ូ ក្នុងរដូវកាលនេះ
- 2022-11-09 11:27:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Valverde ឡើងតម្លៃខ្លួន ៣០លានអ៊ឺរ៉ូ ក្នុងរដូវកាលនេះ
ចន្លោះមិនឃើញ
Federico Valverde ខ្សែបម្រើរបស់ក្លឹប Real Madrid បានឡើងតម្លៃខ្លួនរហូតទៅដល់៣០លានអ៊ឺរ៉ូ ក្នុងរដូវកាលឆ្នាំ២០២២/២៣ នេះក្រោយបានបង្ហាញសមត្ថភាពនៅលើទីលានប្រកួតបានយ៉ាងល្អ។
កាលពីចុងរដូវកាលឆ្នាំ២០២១/២២ Valverde មានតម្លៃខ្លួនត្រឹម៧០លានអ៊ឺរ៉ូប៉ុណ្ណោះ លុះដើមរដូវកាលនេះ កីឡាកររូបនេះក៏ឡើងតម្លៃខ្លួនដល់៨០លានអ៊ឺរ៉ូ និងកាលពីពេលថ្មីៗនេះក៏បានឡើងរហូតទៅដល់ ១០០លានអ៊ឺរ៉ូ។
ក្នុងរដូវកាលនេះ ខ្សែបម្រើវ័យ២៤ឆ្នាំដើមកំណើតអ៊ុយរុយហ្គាយរូបនេះបានបង្ហាញសមត្ថភាពយ៉ាងល្អដោយចូលលេងបាន ១៨ប្រកួត ស៊ុតចូល៨គ្រាប់ និង Assist ៤ដង។
លោក Carlo Ancelotti គ្រូបង្គោល Real Madrid បានសរសើរសមត្ថភាពកីឡាកររូបនេះយ៉ាងខ្លាំង ដោយថាក្នុងរដូវកាលនេះបើ Valverde ស៊ុតចូលក្រោម ១០គ្រាប់ លោកសុខចិត្តហែកអាជ្ញាប័ណ្ណគ្រូបង្គោលរបស់លោកចោល៕