មិនសាកមិនដឹង! តិចនិក ១០ ប្រើប្រាស់ iPhone បានលឿននិងមានប្រសិទ្ធភាពការងារ

  • 2022-11-22 03:33:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iPhone តែងបង្កប់មុខងារជាច្រើនក្នុង iOS ម៉្លោះហើយ យើងសូមលើកយក ១០តិចនិកល្អៗ ដើម្បីប្រើប្រាស់ iPhone របស់អ្នកមានល្បឿនលឿន និងទទួលបានប្រសិទ្ធភាពខ្ពស់។

១. ដូរពីក្ដារចុចអក្សរទៅលេខប្រើតែ១ប៊ូតុង គ្រាន់តែចុចសង្កត់លើគ្រាប់ចុច "123" បន្ទាប់មកកុំព្រលែង ហើយអូសទៅលើរកលេខដែរចង់ចុចជាការស្រេច។

២. លុបលេខក្នុងកម្មវិធី ម៉ាស៊ីនគិតលេខ កម្មវិធីមិនអាចលុបលេខម្ដងមួយតួនោះទេ ដូចនេះអ្នកអាចប្រើដៃអូសលើលេខពីឆ្វេងទៅស្ដាំ ឬពីស្ដាំទៅឆ្វេង វានឹងលុបលេខម្ដងមួយតួបាន។

៣. ដាក់មុខងារមួយលើប៊ូតុងផ្លែប៉ោមខាងក្រោយ គ្រាន់គោះចង្អុលដៃពីរដង (ដំណើរការចាប់ពី iPhone 8 ឡើងទៅ)

របៀបធ្វើ៖ Settings > Accessibility > Touch > Back Tap > Double Tap ឬ Triple Tap > ជ្រើសរើសមុខងារណាមួយជាការស្រេច

៤. ទាញកម្រិតសំឡេង បន្ទាប់ពីចុចប៊ូតុងសំឡេងមួយហើយ អ្នកអាចទាញសំឡេងឡើងចុះបានលឿនប្រើដៃលើផ្ទាំង ដូចមានក្នុងរូប។

៥. ប្រើ Trackpad បង្កប់នៅក្រោមគ្រាប់ចុច Space អ្នកគ្រាន់តែសង្កត់គ្រាប់ចុច នោះ Trackpad សម្រាប់បញ្ជារ Cursor នឹងដំណើរការភ្លាម។

៦. បិទផ្ទាំង In-App Ratings & Review បើអ្នកមានកម្មវិធីច្រើននោះផ្ទាំង rate this app សម្រាប់ឱ្យពិន្ទុលើកម្មវិធីនឹងលោតដដែល អ្នកអាចធុញទ្រាន់។

ដើម្បីបិទផ្ទាំងទាំងនោះ ចូលទៅកាន់ Settings > App Store > In-App Ratings & Reviews ចុចបិទជាការស្រេច។

៧. ប៊ូតុង Long Press Back បន្ទាប់ពីអ្នកចូលទៅមុខងារអ្វីមួយកាន់តែជ្រៅ ដូចជាក្នុង Settings អ្នកអាចសង្កត់ឱ្យជាប់លើប៊ូតុង back ដើម្បីទៅក្រោយបង្អស់ ឬជម្រើសផ្សេងទៀត។

៨. ចុចថត Video ក្នុងមុខងារថតរូបសន្លឹក ក្នុងករណីលឿនៗ អំឡុងពេលក្នុងការថតរូបសន្លឹក (photo) អ្នកសង្កត់ឱ្យជាប់លើប៊ូតុងថតរួចគ្រលាសទៅឆ្វេង នោះអ្នកនឹងថតវីដេអូបានភ្លាមៗ។

៩. កំណត់ Timer តាមរបៀបងាយៗ អូសចូល Control Center បន្ទាប់មកចុចសង្កត់លើ Timer icon ឱ្យជាប់ នោះអ្នកអាចកំណត់ Timer បានហើយ។

១០. Copy និង Paste edits លើ Photo (សម្រាប់ iOS 16) ក្នុងករណីអ្នកមានរូបច្រើន ប៉ុន្ដែចង់កែការ edit បែបតែមួយ អ្នកអាចប្រើវិធីនេះបាន។

របៀបធ្វើ៖ ចុចបើករូបដែលបាន edit រួច > Option > Copy Edits > បន្ទាប់មកបើករូបដែលចង់ Past Edits > ចុចលើ Option > ជ្រើសយក Paste Edits ជាការស្រេច៕

អត្ថបទ៖ កុសល