ក្រុមហ៊ុន ទីតាន ស្តូន គ្រុប (Titan Stone Group) និងដៃគូអង្គការសប្បុរសធម៌របស់ខ្លួន បានធ្វើការឧបត្ថម្ភម៉ាស៊ីនចម្រោះទឹកស្អាត ដល់មណ្ឌលកុមារកំព្រាព្រៃជុំ

  • 2022-11-26 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃសៅរ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រុមហ៊ុន ទីតាន ស្តូន គ្រុបដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ទីតាន ស្តូន (Titan Stone Life Insurance Plc.) និងដៃគូអង្គការសប្បុរសធម៌របស់ខ្លួនបានរួមគ្នាឧបត្ថម្ភ “ម៉ាស៊ីនចម្រោះទឹកស្អាត” ដែលមានតម្លៃជាសាច់ប្រាក់ចំនួន ៣៧.០៨២.០០០ រៀល (ឬ ៨.៩៧០ ដុល្លារអាមេរិក) ដល់មណ្ឌលកុមារកំព្រាព្រៃជុំដែលបច្ចុប្បន្នកំពុងទទួលរងនូវបញ្ហាកង្វះទឹកស្អាតសម្រាប់ប្រើប្រាស់ និងបរិភោគជាប្រចាំថ្ងៃ។

មណ្ឌលកុមារកំព្រាព្រៃជុំបច្ចុប្បន្នកំពុងមើលថែ និងចិញ្ចឹមផ្គត់ផ្គង់កុមារកំព្រាចំនួន ៦៥នាក់ ដែលមានទីតាំងស្ថិតនៅភូមិព្រៃជុំ ឃុំយុទ្ធសាមគ្គី ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ។

ប្រព័ន្ធទឹកស្អាតដើរតួនាទីយ៉ាងសំខាន់ក្នុងការរស់នៅប្រចាំថ្ងៃសម្រាប់មនុស្សគ្រប់រូបជាពិសេសសម្រាប់កុមារដែលស្ថិតនៅក្នុងវ័យកំពុងលូតលាស់ធំធាត់។

ជារៀងរាល់ឆ្នាំ មនុស្សរាប់លាននាក់បានស្លាប់ដោយសារជំងឺនានាដែលបណ្តាលមកពីការផ្គត់ផ្គង់ទឹកមិនគ្រប់គ្រាន់ និងគ្មានអនាម័យ។

ក្រៅពីជំងឺរលាកសួត និងជំងឺរាក គឺជាមូលហេតុចម្បងនៃការស្លាប់របស់កុមារ ដោយសារតែរាងកាយរបស់ពួកគាត់ងាយនឹងទទួលរងនូវផលប៉ះពាល់ជាងមនុស្សពេញវ័យ។

ដូចនេះហើយ ទឹកស្អាតដើរតួនាទីយ៉ាងសំខាន់ដើម្បីឱ្យកុមារទទួលបាននូវសុខភាពល្អ និងរាងកាយមាំមួន។ការមានទឹកស្អាតសម្រាប់បរិភោគ មានន័យថាកុមារអាចជៀសវាងពីការប្រឈមនឹងជំងឺជាច្រើន។

បន្ទាប់ពីបានបរិច្ចាគថវិកាចំនួន ១៧០.៨២០.០០០ រៀល (ឬ ៤២.៧០៥ ដុល្លារអាមេរិក) ដល់មណ្ឌលកុមារកំព្រាព្រៃជុំ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ កន្លងទៅនេះ ថ្នាក់ដឹកនាំនៃក្រុមហ៊ុន ទីតានស្តូន គ្រុប ក៏បានកត់សម្គាល់ឃើញថា មណ្ឌលកំព្រាកំពុងប្រឈមនឹងបញ្ហាកង្វះទឹកស្អាតសម្រាប់ក្មេងៗដើម្បីប្រើប្រាស់ដូច្នេះក៏បានរួមគ្នាជាមួយនឹងដៃគូអង្គការសប្បុរសធម៌ចំនួន ៣ ផ្សេងទៀតដើម្បីបានធ្វើការឧបត្ថម្ភម៉ាស៊ីនចម្រោះទឹកស្អាតជូនទៅកាន់មណ្ឌលកុមារកំព្រាព្រៃជុំ។

លោក YEH, WEI-KUO ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ទីតាន ស្តូន គ្រុបបានមានប្រសាសន៍ថា «កុមារ គឺជាធនធានដ៏ចម្បងរបស់ប្រទេសជាតិ រីឯអនាម័យនៃការរស់នៅក៏អាចជះឥទ្ធិពលយ៉ាងខ្លាំងទៅដល់ការសិក្សារបស់ពួកគាត់សម្រាប់ទៅថ្ងៃអនាគត ហើយស្នាមញញឹមរបស់កុមារទាំងអស់គឺតំណាងឱ្យក្តីសង្ឃឹមនៃប្រទេសជាតិផងដែរ»។

លើសពីនេះទៅទៀតលោកប្រធានក្រុមប្រឹក្សាភិបាលបានផ្តាំផ្ញើដល់កុមារទាំងអស់ថា៖ «ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ និងចូលរួមថែរក្សាសុខភាពឱ្យបានល្អជានិច្ច»។

ក្រុមហ៊ុន ទីតាន ស្តូន គ្រុបតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ប្រជាជនកម្ពុជាតាមរយៈកិច្ចការងារសង្គមផ្សេងៗ និងផ្សព្វផ្សាយអំពីការគ្រប់គ្រងហិរញ្ញវត្ថុគ្រួសារតាមរយៈធានារ៉ាប់រងអាយុជីវិត។

ក្រុមហ៊ុន ទីតាន ស្តូន គ្រុបត្រូវបានបង្កើតឡើងនៅប្រទេសហុងកុងនៅក្នុងឆ្នាំ២០០៣ ដែលជាអ្នកត្រួសត្រាយ​ផ្លូវក្នុងការស្វែងរកទីផ្សារថ្មីសម្រាប់ការវិនិយោគហិរញ្ញវត្ថុ និងមានសាខា និងការិយាល័យនៅក្នុងទីក្រុងធំៗក្នុងតំបន់អាស៊ីដូចជា ទីក្រុងហុងកុង សៀងហៃ សិនជិន ស៊ែមិន តៃប៉ិ និងទីក្រុងភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា។

ទីតាន ស្តូន គ្រុប ផ្តល់សេវាកម្មជាច្រើនដូចជា ការវិនិយោគ វិស័យធនាគារឯកជន វិស័យធានារ៉ាប់រងអាយុជីវិតគម្រោងអចលនទ្រព្យនៅក្រៅប្រទេស និងសេវាគ្រប់គ្រងទ្រព្យសម្បត្តិជាដើម។

នៅក្នុងឆ្នាំ២០២០ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ទីតាន ស្តូន ត្រូវបានបង្កើតឡើងនៅក្នុងទីក្រុងភ្នំពេញ។

ពួកយើងសង្ឃឹមថានឹងអាចជួយប្រជាជនកម្ពុជាក្នុងការរៀបចំផែនការហិរញ្ញវត្ថុ ការសម្រេចក្តីស្រមៃនៃជីវិត ការទទួលបានការការពារសុខភាព និងសេរីភាពហិរញ្ញវត្ថុតាមរយៈការគ្រប់គ្រងហិរញ្ញវត្ថុដែលប្រកបដោយគំនិតច្នៃប្រឌិតថ្មី និងផលិតផលធានារ៉ាប់រងដែលមានគុណភាពខ្ពស់របស់យើង។

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ទីតាន ស្តូន ដៃគូគ្រប់គ្រងហិរញ្ញវត្ថុដ៏ល្អបំផុតរបស់លោកអ្នក

ទូរស័ព្ទ: 023-920-888 / 023-930-888

អ៊ីម៉ែល: customer.service@life.titanstonegroup.com

គេហទំព័រ: https://life.titanstonegroup.com/en.php/