ថ្នាក់ដឹកនាំ​ក្លឹប​ Juventus នៅ​សុខៗ​លា​ចេញ​ពី​តំណែង

  • 2022-11-29 12:17:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្នាក់ដឹកនាំ​ក្លឹប Juventus ដែល​រាប់​បញ្ចូល​ទាំង​លោក Andrea Agnelli ដែល​ជា​ប្រធាន​ក្លឹប បាន​លាលែង​ពី​តំណែង​កាល​ពី​ថ្ងៃ​ច័ន្ទ​កន្លង​ទៅ ខណៈ​ពេល​ដែល​ក្លឹប​មាន​ទម្រង់​លេង​មិន​សូវ​ល្អ​នៅ​ក្នុង​ឆ្នាំ២០២២​នេះ។

ឈ្នះ​ដំណើរ​កម្សាន្ត​ ៤យប់​-៥ថ្ងៃ​ ទៅ​កាន់​ទី​ក្រុង​ឡុងដ៍​ ប្រទេស​អង់គ្លេស​ ដើម្បី​ទស្សនា​ការ​ប្រកួត​ និង​ជួប​ផ្ទាល់​ជា​មួយ​លោក​ SON HEUNG-MIN!​ ចុច​ Link នេះ​ ដើម្បី​ចូល​រួម​ និង​អាន​ការ​ណែ​នាំ​បន្ថែម​! បញ្ជាក់​៖ ថ្ងៃ​ផុត​កំណត់​ ០២​ ធ្នូ​ ឆ្នាំ​ ២០២២

ក្លឹប​ Juventus នៅ​ក្នុង​រដូវ​កាល​ឆ្នាំ២០២១/២២​នេះ​ដែរ​បាន​បញ្ចប់​ទៅ​ជាមួយ​នឹង​ចំណាត់ថ្នាក់​លេខ ៤ ដែល​បណ្ដាល​ឱ្យ​ខាត​លុយ​ប្រមាណ ២៦០លាន​ដុល្លារ​អាមេរិក។ ចំណែក​នៅ​ក្នុង​រដូវ​កាល​នេះ​វិញ ក្លឹប​កំពុង​តែ​ជាប់​ចំណាត់ថ្នាក់​លេខ ៣។

ទោះ​ជា​យ៉ាង​នេះ​ក្ដី​ រឿង​លទ្ធផល​ ឬ ទម្រង់​លេង​អាច​មិនមែន​ជា​រឿង​ធំ​ទាក់ទិន​នឹង​រឿង​លាលែង​ចេញ​ពី​តំណែង​នេះ​ទេ។

សារព័ត៌មាន BBC បាន​ចុះ​ផ្សាយ​ថា ខាង​ក្លឹប​ Juventus បាន​សហការ​ជាមួយ​ប៉ូលិស​ក្នុង​ការ​ស៊ើបអង្កេត​ករណី​ពាក់ព័ន្ធ​នឹង​រឿង​ភាព​មិន​ប្រក្រតី​ទាក់ទិន​នឹង​រឿង​ទិញ​ដូរ​កីឡាករ។

បន្ថែម​ពី​នេះ​ទៅ​ទៀត ក្លឹប​ Juventus ត្រូវ​បាន​ជាប់​ឈ្មោះ​នៅ​ក្នុង​ប្រព័ន្ធ​លក់​ដូរ​ភាគ​ហ៊ុន​អ៊ីតាលី​ថា​ជា​ ក្លឹប​មាន​បញ្ហា​ផ្នែក​គណនេយ្យ​ភាព ដោយ​កន្លង​មក​មាន​ការ​ចោទប្រកាន់​ថា ថ្នាក់ដឹកនាំ​ក្លឹប​នេះ​ធ្វើ​ការ​ក្លែងបន្លំ​វិក្កយបត្រ និង​ការ​ទូទាត់​នានា​ ដើម្បី​បោកប្រាស់​ក្រុម​អ្នក​វិនិយោគ៕

ប្រភព៖ BBC   អត្ថបទ៖ សេរី មង្គល

អត្ថបទថ្មី