សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ៖​ តាម​ជ័យជម្នះ​ បទ​ពិសោធ​​ ស៊ីហ្គេម​ ២០២៣​ ត្រូវ​តែ​បាន​មេដាយ​មាស​យ៉ាងតិច​១

  • 2022-11-30 09:35:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា​ ​នៅ​ស៊ីហ្គេម​ លើក​ទី៣២​ កម្ពុជា​ជា​ម្ចាស់​ផ្ទះ​ខាង​មុខ​នេះ​ យ៉ាង​ហោច​ណាស់​ក៏​ឈ្នះ​មេដាយ​មាស១គ្រឿង​ដែរ​ ព្រោះ​ជ័យជម្នះ​ សមិទ្ធផល​ កន្លង​ទៅ​អាច​វាយ​តម្លៃ​បាន។​

រូបភាព Cambodia 2023

ថ្លែង​ក្រោយ​បញ្ចប់​ការ​ប្រកួត​កីឡា​ជាតិ​ លើក​ទី៣​ ម្សិលមិញ​នេះ​ឯកឧត្ដម​ ថោង​ ខុន​ ប្រធាន​សហព័ន្ធ​កីឡា​កាយសម្ព័ន​ បាន​ឲ្យ​ដឹង​ថា​ តាម​រយៈ​ការ​ខំប្រឹង​ប្រែង​ និង​លទ្ធផល​សម្រេច​តាម​ផែន​ការ​នៅ​ស៊ីហ្គេម​ វៀតណាម​ និង​ជើងឯក​អាស៊ី​នៅ​ថៃ​ គឺ​បញ្ជាក់​ថា​កីឡាករ​ កីឡា​ការិនី​ ឈាន​ដល់​ការ​ដណ្ដើម​មេដាយ​មាស​ហើយ។​ ដូច្នេះ​នៅ​ស៊ីហ្គេម​ ឆ្នាំ​២០២៣​ កម្ពុជា​ជា​ម្ចាស់ផ្ទះ​នេះ​អាច​យ៉ាងហោច​ណាស់​ក៏​ទទួល​បាន​មេដាយ​មាស​១គ្រឿង​ឡើងទៅដែរ។​

រូបភាព Cambodia 2023

ចំណែក​លោក​ ណយ​ ផាន់ណា​ ដែល​គ្រូ​ និង​ជា​អ្នក​ជំនាញ​ក៏​បាន​យល់ឃើញ​ដូច្នេះ​ដែរ​ ព្រោះ​ការ​ខំប្រឹង​ ការ​ហ្វឹកហាត់​តាម​ផែនការ​ និង​យុទ្ធសាស្ត្រ​សហព័ន្ធ​គឺ​ដើរ​ស្រប​តាម​ផែនការដែល​ថ្នាក់​ដឹកនាំ​បាន​ និង​កំណត់។​

លោក ណយ ផាន់ណា អគ្គេលេខាធិការ

រំលឹក​ដែរ​ថា​ សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា​ គឺ​បាន​បិទ​បញ្ចប់​ការ​ប្រកួត​របស់​ខ្លួន​ហើយ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិ​ លើក​ទី៣​ ម្សិលមិញ​នេះ។​ ថ្មីៗ​នេះ​សហព័ន្ធ​កីឡា​មួយ​នេះ​បាន​បង្ហាញ​ភាព​ខ្លាំង​របស់​ខ្លួន​គួរ​ឲ្យ​កត់សម្គាល់​តាម​រយៈ​ការ​ឈ្នះ​មេដាយ​ស៊ីហ្គេម​ នៅ​ប្រទេស​វៀតណាម​ និង​ជើងឯក​អាស៊ី​ ឯ​ប្រទេស​ថៃ​ ឆ្នាំ​២០២២៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី